ពីនេះ ពីនោះ
៨ ជំហាន ជា​អំពូល​បំភ្លឺ​ផ្លូវ​ក្នុង​ការធ្វើ​ជំនួញ
15, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យចាស់​ពោលថា ការដើរ​ដោយ​ដឹង​ផ្លូវ ១ថ្ងៃ​បាន​ឆ្ងាយ​ជាង ដើរ​ដោយ​វង្វេងផ្លូវ​អស់​មួយជីវិត ការធ្វើ​កិច្ចការ​ដោយមាន​ការយល់ដឹង ១ថ្ងៃ ប្រសើរ​ជាង​ធ្វើ​ដោយ​ងងឹតងងល់​អត់​ដឹង​ផ្លូវ​មួយជីវិត ការធ្វើ​ជំនួញ​ដោយ​ដឹង​ផ្លូវ ១ ឆ្នាំ ប្រសើរ​ជាង​ធ្វើ​ដោយ​ងងឹតងងល់​អត់​ដឹង​ផ្លូវ​មួយជីវិត។ ខាងក្រោម​នេះ​ជា​អំពូល​បំភ្លឺ​ផ្លូវ​ក្នុង​ការធ្វើ​ជំនួញ៖



១. ត្រ​វ​ធ្វើជា​អ្នកជំនួញ​ម្នាក់ ៖ ត្រូវ​តាំងខ្លួន​ជា​អ្នកជំនួញ​ពិតប្រាកដ មិន​ថា​ពីមុនមក ឬ​អតីត​កាស​អ្នកជា​នរណា ធ្វើ​កិច្ចការ​អ្វី? ប្រកបមុខរបរ​អ្វី? រៀន​ដល់​ថ្នាក់​ណា ឬ​មិនបាន​រៀន  ត្រូវមាន​គោលបំណង គោលជំហរ​ទៅមុខ​ជាមុនសិន ត្រូវ​តាំងខ្លួន​ធ្វើជា​អ្នកជំនួញ​ឲ្យ​បាន។

២. កំណត់​គោលដៅ​ឲ្យ​បានច្បាស់លាស់ ៖ ត្រូវដាក់​គោលដៅ​ឲ្យ​បានច្បាស់លាស់ ការដើរ​ដោយមាន​គោលដៅ វា​អាចជួយ​ឲ្យ​អ្នក សម្រេច​នូវ​គោលបំណង និង​ភាពជោគជ័យ។ ហើយ​យើង​ត្រូវដាក់​គោលដៅ​ថា តើ​យើង​ចង់​ក្លាយជា​អ្នកជំនួញ​ប្រភេទ​ណា កំរិតណា និង​ទំហំ​ប៉ុណ្ណា។

៣. បង្កើត​ឈ្មោះ​អតិថិជន ៖ ព្រោះ​ការកំណត់​បញ្ជី​ឈ្មោះ​អតិថិជន ធ្វើ​ឲ្យ​យើង​អាច​កំណត់ និង​ព្យាករណ៍​ពី​ទំហំ​នៃ​ភាពជោគជ័យ​របស់​យើង។ ហើយក៏​អាចធ្វើ​ឲ្យ​យើង​កំណត់​បាន​ថា នរណា​ជា​អតិថិជន​គោលដៅ អតិថិជន​សក្តានុពល និង​ជា​អតិថិជន​ដែលមាន​ឥទ្ធិពល។

៤. ទូរស័ព្ទ និង​អញ្ជើញ​ពួកគេ ៖ ដំបូង​យើង​ត្រូវធ្វើ​ការភ្ជាប់​ទៅ​អតិថិជន ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ស្តាប់​យើង​សិន កុំ​ទាន់​និយាយ​ពី​ការលក់ ហើយ​ដំណាក់កាល​បន្ទាប់ គឺ​ត្រូវបង្កើត​មិត្តភាព​ជាមួយ​អតិថិជន។

៥. បង្ហាញ​អាជីវកម្ម​របស់​អ្នក​ទៅកាន់​អតិថិជន​ជាប្រចាំ ៖ ត្រូវ​ប្រាប់​ពត៌មាន​ពី​ក្រុមហ៊ុន ទំហំ និង​វិសាលភាព ទៅកាន់​អតិថិជន។

៦. ក្រើនរំឭក​ពួកគេ ៖ យើង​ត្រូវ​ធ្វើការ​ក្រើនរំឭក​ក្រុមការងារ និង​អតិថិជន​របស់​អ្នក ព្រោះ​វា​ជាការ​ដាស់តឿន លើកទឹកចិត្ត​ជំរុញ​ទឹកចិត្ត ហើយ​វា​ក៏​អាចធ្វើ​ឲ្យ​មាន​ឆន្ទៈ តស៊ូ​ប្រឹងប្រែង និង​ធ្វើ​ឲ្យ​មាន​ភាពក្លាហាន​ទៀតផង។

៧. នៅ​ជាមួយ​ពូកគេ ៖ យើង​ត្រូវ​នៅ​ជាមួយ​ក្រុមការងារ ជាពិសេស​ជាមួយ​បុគ្គលិក ដែល​ទើប​ចូល​បម្រើ​ការងារថ្មីៗ ត្រូវ​ពន្យល់​ណែនាំ ពួកគេ​ឲ្យ​បានច្បាស់លាស់។

៨. កសាង​ក្រុម​លក់ ៖ ត្រូវធ្វើ​ការបែងចែក​ក្រុម​លក់​របស់​អ្នក បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​សមា​ជិ​ក​ក្រុមនីមួយៗ ដើម្បី​អាច​ពង្រីក​ទីផ្សារ​របស់​អ្នក និង​អាចធ្វើ​ឲ្យ​អ្នក​កា្ត​ប់​ទីផ្សារ​សកល​បាន។ 


© រក្សាសិទ្ធិដោយ thmeythmey.com