អន្តរជាតិ
ម្ចាស់បំណុល​ព្រម​ផ្តល់ជំនួយ​ជាថ្មី​ដល់​ក្រិ​ក
15, Aug 2015 , 12:09 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រុម​ម្ចាស់បំណុល បានផ្តល់​ភ្លើង​ខៀវ​អនុញ្ញាតអោយ​ក្រិ​ក​ទទួល​ជំនួយ​ជាថ្មី។ គម្រោង​ជំនួយ​ថ្មី មាន​ជា​ទឹកប្រាក់៨៨ពាន់​លាន​អឺរ៉ូ សម្រាប់​រយៈពេល៣ឆ្នាំ។

 
គម្រោង​ជំនួយ ថ្មី​នេះ​នឹង​ជួយ​អោយ​ក្រិ​ក​សងបំណុល និង​ផ្តល់​ថវិកា​ដល់​ធនាគារ​ជាតិ​ឡើងវិញ។ ប្រាក់៨៨ពាន់​លាន​អឺរ៉ូ​នេះ​នឹង​ផ្តល់អោយ​ក្រិ​ក​ជាច្រើន​ដំណាក់កាល សម្រាប់​រយៈពេល៣ឆ្នាំ ក្នុង​គម្រោង​ជំនួយ។ ចាប់ពី​ថ្ងៃ១៩សីហា​នេះ ក្រិ​ក​នឹង​ទទួលបាន​ថវិកា​ដំណាក់កាល​ដំបូង ជា​ទឹកប្រាក់១៣ពាន់​លាន​អឺរ៉ូ។ ដូច្នេះ ក្រិ​ក​មិនចាំបាច់​ត្រូវការ​ខ្ចី​បណ្តាក់​អ្វី​ទេ សម្រាប់​បំណុល៣ ៤០០លាន​អឺរ៉ូ ដែល​ខ្លួន​ត្រូវ​សង​នៅ​ថ្ងៃ២០សីហា​ខាងមុខ ទៅអោយ​ធនាគារកណ្តាល​អឺរ៉ុប​នោះ។
 
ជាមួយគ្នានេះ​ផង ដែរ សភា​ក្រិ​ក​បានអនុម័ត​គម្រោង​កំណែទម្រង់​ដែល​ក្រិ​ក​ត្រូវធ្វើ ដើម្បី​បំពេញចិត្ត​ម្ចាស់បំណុល។ ទោះ​យ៉ាងនេះ​ក្តី គម្រោង​កំណែទម្រង់​នេះ ត្រូវ​ឆ្លងកាត់​ការអនុម័ត​ពី​ម្ចាស់បំណុល​មួយ​ដំណាក់កាល​ទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com