សុវត្តិភាព ចរាចរណ៍
មនុស្ស១៧នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី១៧ សីហា
18, Aug 2015 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ មនុស្ស​ស្លាប់៥នាក់ និង​របួសធ្ងន់​ស្រាល១២នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន៨លើក (យប់៤លើក) កាលពី​ថ្ងៃទី១៧ សីហា​ម្សិលមិញ។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគ​បាល​ជាតិ។



ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នោះ បណ្តាល​ឲ្យ​យានយន្ត​ខូចខាត​សរុប១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ៨គ្រឿង, រថយន្ត​ធុន​តូច៤គ្រឿង, រថយន្ត​ធុន​ធំ២គ្រឿង, និង​យាន​ផ្សេង១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ រួមមាន ល្មើស​ល្បឿន៣លើក, មិន​គោរព​សិទ្ធិ១លើក, ក​ត្ត​យានយន្ត២លើក និង​ប្រជែង​គ្រោះថ្នាក់២លើក។ រីឯ អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៩នាក់ (យប់៥នាក់)៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com