ពីនេះ ពីនោះ
តើ​ពាក្យ «ផ្សា, ផ្សារ» មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
19, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
១. ពាក្យ «ផ្សា» មានន័យថា ឈឺចាប់​ពើត​រោលរាល, របួស, ដាច់, រលាត់។ ឧទាហរណ៍៖ ផ្សាខ្លោច ឬ​ខ្លោចផ្សា, កើត​ទុក​ឈឺចាប់​ខ្លោចផ្សា​ក្នុង​ចិត្ត។ ល។

 
២. ពាក្យ «ផ្សារ» មានន័យថា ទីប្រជុំ​លក់​ទិញ​របស់ផ្សេងៗ គឺ​ប្រជុំ​ផ្ទះ ឬ​រាន​តូចធំ​ដែល​គេ​ដាក់​ទំនិញ​លក់ដូរ។ ឧទាហរណ៍៖ ផ្សារ​ស្តុកស្តម្ភ និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា។ មួយវិញទៀត​មានន័យថា ភ្ជាប់​ភ្ជិត​ដោយ​ទឹកបន្សារ។ ឧទាហរណ៍៖ ផ្សារឆ្នាំង​ស្ពាន់, ផ្សារ​ដែក។ ល៕   
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com