ពីនេះ ពីនោះ
ដើម្បី​ឲ្យ​ជីវិត​ជោគជ័យ, តើ​អ្នក​ត្រូវ​គិត​មួយណា រវាង​អតីតកាល បច្ចុប្បន្ន និង​អនាគត?
19, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ទស្សនៈ​ផ្ទុយគ្នា​របស់​មនុស្ស​ទាក់​ទិន​នឹង​រឿងរ៉ាវ​អតីតកាល, បច្ចុប្បន្នភាព, និង​អនាគតកាល។ មនុស្ស​មួយចំនួន​គិតថា ត្រូវតែ​ស្វែងយល់​ពី​រឿងរ៉ាវ​អតីតកាល​របស់ខ្លួន​ឲ្យ​បាន​ច្បាស់ ទើប​អាចដឹកនាំ​ជីវិត​នាពេល​បច្ចុប្បន្ន​កុំ​ឲ្យ​ខុស​ដូច​កាល​កន្លងទៅ។ អ្នក​ខ្លះទៀត​យល់ថា រឿង​រ៉ាង​អតីតកាល​គួរតែ​កប់​ចោល ហើយ​គិតតែ​រឿង​ពេលបច្ចុប្បន្ន គឺ​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ខ្សែជីវិត​ទៅ​ថ្ងៃ​អនាគត​ឲ្យ​ជោគជ័យ។ ចំណែក​មនុស្ស​មួយចំនួនទៀត​យល់ថា បញ្ហា​ធំ​របស់​ជីវិត គឺ​អនាគត​ដែល​ពួកគេ​ចង់​សម្រេច​ឲ្យ​បាន។ រីឯ បច្ចុប្បន្នកាល​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ដើម្បី​សម្រេច​គោលដៅ​ធំ​ប៉ុណ្ណោះ។ រវាង​អតីតកាល, បច្ចុប្បន្ន, និង​អនាគត មនុស្ស​គួរ​គិត​មួយណា?

 
ទស្សនៈ​ផ្ទុយគ្នា​បែបនេះ​មិនមែនជា​ការខុសឆ្គង​ទេ ប៉ុន្តែ​ក៏​មិនអាច​ត្រូវ​ទាំងស្រុង​នោះដែរ ពីព្រោះ​មនុស្ស​រស់នៅ​តែងតែ​ឆ្លងកាត់​អតីតកាល, រស់នៅក្នុង​បច្ចុប្បន្នកាល និង​រស់នៅ​ដើម្បី​អនាគត​របស់​ខ្លួនឯង។ នៅពេលដែល​ពួកគេ​បោះចោល​ចំណែក​ណាមួយ​នៃ​ជីវិត គឺ​ពួកគេ​កំពុង​បោះបង់ចោល​ផ្លូវ​មួយ​លើ​ខ្សែជីវិត​ខ្លួនឯង​អ៊ីច្ចឹង។ ដូច្នេះ​ត្រូវតែ​គិតពី​រឿងរ៉ាវ​ទាំងបី​នេះ​ជានិច្ច ពោលគឺ រស់នៅ​ជាម​នុស្ស​ចាំបាច់​ត្រូវតែ​ចងចាំ​រាល់​អ្វី​ដែលជា​អតីតកាល​របស់ខ្លួន ទាំង​រឿងរ៉ាវ​ល្អ ទាំង​រឿងរ៉ាវ​អាក្រក់ ដើម្បី​កែច្នៃ​សម្រាប់​ការរស់នៅ​នាពេល​ប​ច្ចប្ប​ន្ន​ឲ្យ​បានល្អ ហើយ​កំណត់​គោលដៅ​ជីវិត​ទៅ​ថ្ងៃ​អនាគត ដោយ​មិន​ឲ្យ​ជាន់​ដាន​អ្វីដែល​ធ្លាប់​កើតឡើង​កន្លងមក​ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com