កីឡាអន្តរជាតិ
អន្តរជាតិ
Real ទិញ Kovacic ពី Inter ខណៈ Spurs លក់ Soldado ទៅ​ឲ្យ Villarreal
19, Aug 2015 , 4:39 pm        
រូបភាព
 
ក្លិប​យក្ស Real Madrid ទិញ​បាន​ខ្សែ​ប្រើ Mateo Kovacic ពី​ក្រុម Inter Milan ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ២៥លាន​ផោន (ជាង៣៩លាន​ដុល្លារ​អាមេរិក) ខណៈ Tottenham  ក៏​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេស្បាញ​កីឡាករ Roberto Soldado ទៅ​ឲ្យ​ក្រុម Villarreal ផងដែរ ក្នុងតម្លៃ ៧លាន​ផោន ប្រហែល​ជិត១១លាន​ដុល្លារ។



កីឡាករ​សញ្ជាតិ​ក្រូ​អាត​វ័យ២១ឆ្នាំ Mateo Kovacic បាន​ចុះកិច្ចសន្យា​រយៈពេល៦ឆ្នាំ​ឲ្យ​ក្រុម​ស្តេច​សរួចរាល់ហើយ ហើយ​រូបគេ​ក៏ត្រូវ​បង្ហាញខ្លួន​ក្នុង​ទឹកដី Santiago Bernabeu នៅ​ថ្ងៃ​ពុធ​នេះដែរ។
 
 Kovacic បានបង្ហាញ​ខ្លួន​អោយ Inter ៩៧ប្រកួត រក​គ្រាប់​បាល់​បាន ៨គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ១១ដង បន្ទាប់ពី​ផ្ទេរ​ពី​ក្រុម Dinamo Zagreb មក​Inter កាលពី​ឆ្នាំ២០១៣។ ការមកដល់​ទឹកដី Bernabeu នេះ Kovacic នឹងត្រូវ​ចូលរួម​ជាមួយ​មិត្ត​រួម​ជាតិ​របស់គេ កីឡាករ Luka Modric ផងដែរ។
 
ចំណែក​ខ្សែប្រយុទ្ធ​វ័យ៣០ឆ្នាំ កីឡាករ Soldado ដែល Spurs ទិញ​ពី​ក្លិប Valencia កាលពី​ឆ្នាំ ២០១៣ ក្នុងតម្លៃ​ជា​កំណត់ត្រា​របស់​ក្លឹប ប្រមាណ​ជាង៤០លាន​ដុល្លារ​អាមេរិក​នោះ​ក៏បាន​ផ្ទេរ​ទៅកាន់​ក្រុម Villarreal ផងដែរ​ដោយ​ចុះកិច្ចសន្យា​រយៈពេល ៣ឆ្នាំ​ក្នុងតម្លៃ ជិត ១១លាន​ដុល្លារ។
 
Soldado បាន​និយាយថា «នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ខ្លាំងណាស់​ក្នុង​អាជីព​របស់ខ្ញុំ។ ពេលដែល​សំណើ​របស់គេ​បាន​មកដល់​ខ្ញុំ ខ្ញុំ​មិន​ស្ទាក់ស្ទើរ​ដើម្បី​ទទួលយក​ឱកាស​ដ៏​ល្អ​នេះ​ក្នុងការ​វិលត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ដ៏​ធំ​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះឡើយ»។
 
Soldado បានចាប់ផ្តើម​អាជីព​របស់ខ្លួន​ក្នុង​ក្រុម Real Madrid ដោយ​សុទ្ធ​ប​ញ្ជូ​ល​ទី​បាន ៦៣គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១២០លើក​ឲ្យ​ក្រុម Real Madrid ឈុត B មុន​ផ្លាស់​ទៅ Getafe, Valencia និង​ចុងក្រោយ​ផ្លាស់​ទៅ Tottenham៕
 
 

Tag:
 ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com