ពីនេះ ពីនោះ
វិធី​ធ្វើ​ឲ្យ​កូន ចូលចិត្ត​ញ៉ាំ​អាហារ
20, Aug 2015 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
 
ចំណង់​អាហារ​របស់​ទារក គឺ​អាស្រ័យទៅលើ​អាយុ​របស់គេ។ គំនិត​ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​ទារក អាច​ទទួលទាន​អាហារ​បាន អ្នក​ត្រូវ​ចាប់ផ្ដើម នៅពេល​ទារក​មាន​អាយុ​ចាប់ពី ៦ ខែ​ឡើងទៅ។ ប៉ុន្តែ ទារក​ទាំងអស់ គឺមាន​លក្ខណៈ​មិន​ដូចគ្នា​ទេ។


 
ទារក​មួយចំនួន អាច​ឆាប់​នឹង​ទទួលយក​អាហារ ហើយ​ចំពោះ​ការ​ផ្តាច់ដោះ គឺត្រូវធ្វើ​ឡើង​បន្តិចម្ដង។ ជាធម្មតា ទារក​ភាគច្រើន នឹង​ត្រូវការ​ទឹកដោះ​ម្ដាយ ឬ​ទឹកដោះគោ យ៉ាងហោចណាស់ ដល់​គេ​មាន​អាយុ ១ ឆ្នាំ។ ដូច្នេះ អ្នក​មិនចាំបាច់​ប្រញាប់ ផ្ដល់​គ្រាប់​ធញ្ញជាតិ ឬ​បបរ នៅពេល​ទារក​មាន​អាយុ ៦ ខែ​នោះទេ។
នៅក្នុង​ជំហាន​ដំបូង អ្នក​អាច​នឹង​រកឃើញថា ទារក​អាច​ចាប់ផ្ដើម​ទទួលទាន អាហារ​បាន​ហើយ​នោះ ដូចជា ៖
 
•    គេ​ចាប់យក​របស់ ហើយ​ដាក់ចូល​ទៅក្នុង​មាត់
•    សំលឹងមើល នៅពេល​អ្នក​បរិភោគ​អាហារ ជាមួយនឹង​ការចាប់អារម្មណ៍​ជាពិសេស
•    ឆាប់​ឃ្លាន​ជាថ្មី​ម្តងទៀត បន្ទាប់ពី​បំ​បោះ​ដោះ​រួច
•    ចង់​ឲ្យ​អ្នកផ្តល់​អាហារ​ឲ្យ​គេ​ញ៉ាំ
•    ទារក​អស់កំលាំង​ខុសពី​ធម្មតា បន្ទាប់ពី​បំ​បោះ​ដោះ​រួច។
ដូច្នោះ អ្នក​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​ភ្លាម បន្ទាប់ពី​ទារក​ងើប​ពី​គេង ឬ​នៅពេល​ថ្ងៃ។ នៅពេល​អ្នកផ្ដល់​អាហារ​ដល់​ទារក ទារក​អាច​នឹង​ឡើង​ទម្ងន់ ដូច្នោះ អ្នក​អាច​បន្ដ​ផ្ដល់​អាហារ​ដល់​ទារក នៅក្នុង​រយៈពេល ១ ឬ ២ សប្តាហ៍​ម្តងទៀត។
កត្តា​ដែល​អ្នក​ត្រូវតែ​ចាំបាច់ ផ្ដល់​អាហារ​ដល់​ទារក នៅ​អាយុ ៦ ខែ​ព្រោះ ៖
•    ជាតិ​ដែក​ដែល​បាន​ស្តុក​ទុក​នៅក្នុង​ខ្លួន​ទារក នឹង​ចាប់ផ្តើម​ថយចុះ បន្ទាប់ពី​អាយុ​បាន ៦ ខែ
•    ទារក​ត្រូវ​រៀន​ទំពារ ដើម្បី​ជួ​យក​ក្នុងការ​អភិវឌ្ឍន៍​ការនិយាយ
•    ការ​បំបៅ​ទឹកដោះ​តែមួយ​មុខ គឺ​មិន​គ្រប់គ្រាន់ សម្រាប់​ទារក​នោះទេ បន្ទាប់ពី​អាយុ​បាន ៦ ខែ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com