អន្តរជាតិ
វិធី ៥ យ៉ាង​ដើម្បី​ចៀសវាង​ការពុល​រថយន្ត
12, Oct 2015 , 8:30 am        
រូបភាព
ដោយ: ធីតា
 តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ពុល​រថយន្ត នៅពេលដែល​រថយន្ត​បើកបរ​លើផ្លូវ​ក្រវេច​ក្រ​វេន រថយន្ត​ចាប់​ហ្វាំ​ង​ញឹកញាប់ ឬក៏​ដោយសារតែ​អ្នក​អង្គុយ​នៅ​ផ្នែក​ខាងក្រោយ​ដែរឬទេ ? ដើម្បី​ចៀសវាង​នូវ​ការពុល​រថយន្ត យើង​មាន​វិធី ៥ យ៉ាង​យកមក​បង្ហាញជូន​លោកអ្នក។

 
1. បរិភោគ​ឲ្យ​បាន​ត្រឹមត្រូវ
មិនត្រូវ​បរិភោគ​ច្រើន​ជ្រុល​នោះទេ តែ​ក៏​មិនត្រូវ​ធ្វើដំណើរ​ដោយ​ពោះ​ទទេ​ដែរ។ ត្រូវ​ហូប​អាហារ​ណា​ដែល​នឹង​ពោះ។ ចៀសវាង​ដាច់ខាត​ការបរិភោគ​ជាតិ​ខ្លាញ់​ច្រើន និង​ផឹក​សារជាតិ​អាល់កុល។
 
2. អង្គុយ​ឲ្យ​បាន​ត្រឹមត្រូវ
ដើម្បី​កុំ​ឲ្យ​ក្អួតចង្អោរ នៅក្នុងពេល​ធ្វើដំណើរ អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​ទប់​ក្បាល​ឲ្យ​នឹង ដោយ​ប្រើប្រាស់​ខ្នើយ​សម្រាប់​ធ្វើដំណើរ និង​លើកជើង​ទាំងពីរ​ឡើងលើ​ឲ្យ​បាន​ខ្ពស់​បន្តិច។
 
3. មិនត្រូវ​អង្គុយ​បែរក្រោយ​ទេ
អ្នក​ត្រូវ​អង្គុយ​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ក្រសែភ្នែក​ស្របតាម​ការ​បំលាស់​ទី​របស់​រថយន្ត។
 
4. មិនត្រូវ​អាន​សៀវភៅ​ទេ
អ្នក​មិនត្រូវ​អាន ឬ​សរសេរ​ក្នុងពេល​ធ្វើដំណើរ​លើ​រថ​យន្ត​ទេ។ អ្នក​គួរតែ​ចំណាយពេល​មើល​ទេសភាព​តាមផ្លូវ​ប្រសើរ​ជាង។ បើសិនជា​អ្នក​ក្អួតចង្អោរ ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ស្ងួត​បំពង់ក។
 
5. គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រថយន្ត
សីតុណ្ហភាព​ក្នុង​រថយន្ត​មិនត្រូវ​ក្តៅ​ពេក ហើយក៏​មិនត្រូវ​ត្រជាក់​ពេក​ដែរ។ 
 
ប្រសិនបើ​វិធីងាយៗទាំងនេះ​នៅតែ​មិនអាច​បំបាត់​អា​ការពុល​រថយន្ត​បានទេ​នោះ អ្នក​អាច​ប្រើប្រាស់​ថ្នាំ​បាន ដោយ​ផឹក​វា​កន្លះ​ម៉ោង ឬមួយ​ម៉ោង​មុនពេល​ចេញដំណើរ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​រយៈពេល ៦ ម៉ោង។ ប៉ុន្តែ អ្នក​ត្រូវ​ដឹងថា ជួនកាល ឱសថ​ប្រភេទ​នេះ​មាន​ផ្ទុក​សារជាតិ​ថ្នាំ​ងងុយគេង៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com