ជាតិ
សង្គមជាតិ
សិស្ស​ស្រីម្នាក់​ប្រឡង​ពីរថ្ងៃ សន្លប់​ទាំង​ពីរថ្ងៃ​
25, Aug 2015 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
បេក្ខ​នារី​ម្នាក់​ដែល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នៅមណ្ឌល​វិទ្យាល័យ​ព្រះស៊ី​សុវត្ថិ ខាង​លិច ​បានសន្លប់ពីរថ្ងៃ​ជាប់គ្នា។ កាលពីថ្ងៃទី ២៤ ដែលជាថ្ងៃដំបូងនៃការប្រឡង សិស្សស្រីម្នាក់​នេះ បានសន្លប់ម្តងដែរ ហើយនៅថ្ងៃទី ២ នេះ នាងបន្តសន្លប់ម្តងទៀត។



តែយ៉ាងណា ក្រោយពីក្រុមគ្រូពេទ្យប្រចាំ​មណ្ឌល​ជួយសង្គ្រោះ បេក្ខនារីរូបនោះ មានអាការៈធូរស្រាលវិញ ហើយប្រធាន​មណ្ឌល​បានអនុញ្ញាតឲ្យនាងអង្គុយប្រឡងនៅខាងក្រៅ​បន្ទប់​ ដើម្បីចៀសវាង​សន្លប់សារជាថ្មី​ម្តង​ទៀត​។ នេះបើតាម​ទំព័រហ្វេសប៊ុក​របស់​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com