ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​ថា ទោះមន្រ្តី​​CNRP ចេញពី​សម រង្ស៊ីនិង​កឹម សុខា តែ​មន្ត្រី​មិន​ពិបាក​ធ្វើការ​ជាមួយគ្នា​
05, Sep 2015 , 12:06 pm        
រូបភាព
ដោយ:
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ច្រានចោល​ព័ត៌មាន​ដែលថា មន្ត្រី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ធ្វើ​ការមិនចុះសម្រុង​គ្នា ពី​ព្រោះតែ​មន្ត្រី​គណបក្ស​នេះ ចេញពី​គណបក្ស​ពីរ​ផ្សេងគ្នា គឺ​ក្រុមមន្ត្រី​របស់​គណបក្ស លោក សម រង្ស៊ី និង​ក្រុមមន្ត្រី​របស់​គណបក្ស លោក កឹម សុខា ដែលជា​អតីត​ប្រធាន​គណបក្ស​សិទ្ធមនុស្ស។ «វា​ជា​ព័ត៌មាន​មួយ​មិន​ពិត​ទេ» ។ នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ។



តែ​យ៉ាងណា​លោក យឹម សុវណ្ណ ក៏ទទួលស្គាល់ថា នៅក្នុង​គណបក្ស​មួយ មិន​អាច​ឲ្យ​មនុស្ស​មានចិត្ត​គំនិត​ដូចគ្នា​នោះឡើយ។ លោក បញ្ជាក់​យ៉ាងនេះ​ថា៖«តាម​ធម្មតា​មនុស្ស​មួយរយ​នាក់ មាន​បញ្ហា​មួយរយ សំខាន់​មេដឹកនាំ​ចេះ​ដោះស្រាយ​បញ្ហា ។ ខ្ញុំ​មិន​ជឿថា គណបក្ស​ណា​គ្មាន​បញ្ហា​នោះទេ។ការខុស​គ្នា​ពហុ​មតិ ពហុ​គំនិត តែងតែមាន។ តែ​សំខាន់ គឺ​ត្រូវមាន​ការសម្រេចចិត្ត​មួយ​ដើម្បី​ផលប្រយោជន៍​ជាតិ ឯកភាពគ្នា ក្នុង​គោលដៅ​សម្រេច​គោលបំណង​រួម។ គណបក្ស​ប្រជា​ធិបតេយ្យ ការខុស​គំនិត​គ្នា គេច​មិន​ផុត»។

ស្តាប់​សំឡេង​លោក យឹម សុវណ្ណ



កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បែង​ចែកជា​ពីរ​ក្រុម គឺ​ក្រុម លោក កឹម សុខា និង​ក្រុម​របស់លោក សម រង្ស៊ី។ ថ្វី​ដ្បិត​មន្ត្រី​ទាំងនោះ ជ្រក​ក្រោម​ដំបូល​នៃ​គណបក្ស​តែមួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ តែ​មន្ត្រី​វិញ​គោរព និង​បែងចែក​មេរៀងៗខ្លួន ដែល​ធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ មិនអាច​ធ្វើការ​ជាមួយគ្នា​ដោយ​រលូន។



Tag:
 ​CNRP
  សម រង្ស៊ី
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com