ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី មិនមែនជា​អ្នកនយោបាយ​កំសាក ​តែ​ជា​អ្ន​ក​ន​យោ​បា​យ​ស្គា​ល់​កា​លៈ​ទេ​សៈ​!​
08, Sep 2015 , 11:11 am        
រូបភាព
ដោយ:
កន្លងមក​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រិះគន់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ថា ជា​អ្នកនយោបាយ​ដែល​កំសាក ខ្លាច​ជាប់ពន្ធនាគារ មិន​ហ៊ាន​ប្រឈមមុខ​ចំពោះ​សកម្មភាព​របស់ខ្លួន។ ពួកគេ​រិះគន់ទៀត​ថា ឲ្យតែ​ជួប​បញ្ហាម្តងៗពាក់​ពន្ធ​នឹង​ការ​គំរាម​ខ្លួន ឬ​សកម្មជន​ខ្លួន ដាក់ពន្ធនាគារ លោក សម រង្ស៊ី តែងតែរ​ត់ទៅ​ក្រៅប្រទេស​ជានិច្ច។ លោក យឹម សុវណ្ណ ដែលជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក សម រង្ស៊ី បាន​អះអាងថា លោក សម រង្ស៊ី មិនមែនជា​អ្នកនយោបាយ​កំសាក​នោះទេ តែជា​អ្នកនយោ​បាយ​ស្គាល់​កាលៈ​ទេសៈ​។



អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់​យ៉ាងនេះ​ថា៖«យើង​ជា​អ្នកនយោបាយ យើង​ត្រូវមាន​សមត្ថភាព គំនិត ហើយ​សមត្ថភាព គំនិត​មិន​គ្រប់គ្រាន់​ទេ ត្រូវមាន​សេចក្តីក្លាហាន តែ​ទាំងនេះ​មិន​គ្រប់គ្រាន់​ទៀត នៅពេលដែល​យើង​មិន​យល់​កាលៈទេសៈ។ ឯ​កឧ​ត្ត​ម​សម រង្សី គាត់​មាន​ទាំងអស់​នេះហើយ គាត់​យល់​កាលៈទេសៈ​ទៀត។ គាត់​ធ្វើ​ត្រឹមត្រូវ។ឯកឧត្តម​សម រង្ស៊ី មិនមែនជា​មនុស្ស​កំសាក​ទេ»។
 
ជាងនេះទៅទៀត​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ លោក យឹម សុវណ្ណ ក៏​បង្ហើប​ឲ្យ​ដឹងថា នៅពេល​លោក​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​មកពី​ប្រ​ក្រៅប្រទេស​វិញ លោក​ទាំងពីរ​នឹង​ស្វែងរ​ដំណោះស្រាយ​ជួយ​ដល់​មន្ត្រី និង​សកម្មជន​ខ្លួន ដែល​កំពុង​ជាប់ពន្ធនាគារ តាមរយៈ​ការសន្ទនា​គ្នា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ 
 
សូម​ស្តាប់​បទសម្ភាសន៍​ខាងក្រោម៖








 

© រក្សាសិទ្ធិដោយ thmeythmey.com