ពីនេះ ពីនោះ
វិធីសាស្ត្រ​ឆ្លើយ​សំណួរផ្សេងៗ ពេល​សម្ភាសន៍​ការងារ
09, Sep 2015 , 8:50 am        
រូបភាព
ដោយ: ថ្មីៗ
 
តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ ដែល​អាចជួយ​អ្នក ឲ្យ​ទទួលបាន​ការងារ​ធ្វើ? ឲ្យ​តែ​អ្នកឆ្លើយ​ត្រូវ​សំណួរ​ដែល​សំភាសន៍ នោះ​អ្នកនឹង​អាច​ទទួលបាន ការងារ​យ៉ាង​ងាយស្រួល ដូចនេះ គួរតែ​ឆ្លើយ​ដូច​ម្តេចទៅ?


 
1.    បើ​គេ​ឲ្យ​អ្នក​ណែនាំ​ពី​ខ្លួនឯង អ្នក​មិនត្រូវ​និយាយ​តែ​ពី​ឈ្មោះ អាយុ ចំណង់​ចំណូលចិត្ត​អ្នក​ទេ ព្រោះ​ទាំងនេះ​សុទ្ធ​តែមាន ក្នុង​ស៊ី​វី​របស់​អ្នក ប៉ុន្តែ អ្នក​ត្រូវតែ​និយាយ​ពី សមិទ្ធិផលផ្សេងៗ ដែល​អ្នក​ធ្លាប់​ទទួលបាន ឬ​និយាយ​ពី​អត្ត​ច​រឹត​អ្នក ជា​មនុស្ស​ប្រភេទ​ណា ដើម្បី​ទាក់ទាញ​អ្នក​ដែល​សំភាសន៍​អ្នក ឲ្យ​មាន​ចំណាប់អារម្មណ៍​លើ​អ្នក។
 
2.    នៅពេលដែល​គេ​សួរ​អ្នក ពីមុខ​វិជ្ជា​ណា ដែល​អ្នក​មិន​ពេញចិត្ត​នៅ​សាលា អ្នក​មិនត្រូវ​ឆ្លើយ ដោយ​ប្រាប់​មូលហេតុ​ច្បាស់លាស់​ពេក​ទេ អ្នក​ត្រូវតែ​ឆ្លើយថា មានមុខ​វិជ្ជា​មួយចំនួន ដែល​អ្នក​មិន​ពេញចិត្ត ប៉ុន្តែ ដោយសារតែ​មិន​ពេញចិត្ត អ្នក​តែងតែ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ លុះ​យូរ​ទៅ មុខវិជ្ជា​ទាំងនោះ ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​ឡើងវិញ។ នៅពេលដែល​អ្នកឆ្លើយ​បែបនេះ នោះគេ​នឹង​គិតថា ពេលដែល​អ្នក​ជួបនឹង​ការងារ​មិន​ពេញចិត្ត  អ្នកនឹង​ខិតខំ​ធ្វើ ដោយ​មិន​ត្អូញត្អែរ​ឡើយ។
 
3.    នៅពេលដែល​គេ​សួរ ពី​គុណវិបត្តិ​របស់​អ្នក អ្នក​មិនត្រូវ​ឆ្លើយ​ពី​គុណវិបត្តិ​ភ្លាម​នោះទេ  អ្នក​ត្រូវតែ​ឆ្លើយ​ពី​គុណ​ស​ម្ប​តិ្ត ហើយ​ទើប​និយាយ​ចូល​គុណវិបត្តិ​បន្តិច ទើប​ចូល​គុណសម្បត្តិ​វិញ នោះ​អ្នក​ដែល​សំភាសន៍​អ្នក នឹង​យល់ថា អ្នកជា​មនុស្ស​ដែល​ឆ្លាត។
 
4.    នៅពេលដែល​គេ​សួរ​អ្នក ទាក់ទង​នឹង​ថ្នាក់លើ​មុន​របស់​អ្នក និង​មិត្ត​រួមការ​ងារ​ចាស់​អ្នក​ថា​តើ អ្នកមាន​ជំលោះ​នឹង​ពួកគេ ឬទេ? អ្នក​ត្រូវតែ​ស្ងាត់​មួយសន្ទុះ ហើយ​និយាយថា​គ្មានទេ ហើយ​ត្រូវតែ​សរសើ​ពី​ថ្នាក់លើ​ចាស់​របស់​អ្នក ដើម្បី​ឲ្យ​គេ​គិតថា អ្នកជា​មនុស្ស​ដែល​ងាយស្រួល​ចុះសម្រុង ហើយ​មិនចេះ​និយាយដើម របស់​ចៅ​ហ្វា​នាយ​ឡើយ។
 
5.    គេ​នឹង​អាច​សួរ​អ្នក ទាក់ទង​នឹង​ភាពបរាជ័យ​នៃ​ការរៀនសូត្រ និង​ការងារ​ចាស់​របស់​អ្នក  ដើម្បី​ចង់ដឹងថា អ្នកចេះ​រៀន​ពី​កំហុស​ទាំងនោះ ឬ​នៅ។ នោះ​អ្នក​អាច​ឆ្លើយ​ចំណុច ដែល​អ្នក​បរាជ័យ បន្ទាប់មក ឆ្លើយ​ពី​ចំណុច ដែល​អ្នកធ្វើ​ឲ្យ​វា​ប្រសើរ​វិញ ហើយ​ថ្ងៃក្រោយ អ្នក​មិន​ប្រព្រឹត្ត​ខុស​ទៀត​ទេ នេះ​ជា​អ្វីដែល​អ្នក​សំភាសន៍​អ្នក ចូលចិត្ត​ស្តាប់​បំផុត៕
 
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com