កីឡាជាតិ
U-18 ភ្នំ​ព​ញ​ក្រោ​ន ប៉ះ​ម្ចាស់ផ្ទះ PVF FA របស់​វៀតណាម នៅ​ម៉ោង ៣:៣០ នាទី​ល្ងាច​នេះ
09, Sep 2015 , 10:37 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ១៨ឆ្នាំ​ភ្នំពេញ​ក្រោ​ន (U-18) របស់​កម្ពុជា ត្រូវ​ប្រកួត​ក្នុង​ជម្រុះ​ពូ​ល B ក្នុង​ពានរង្វាន់ Asia Champions Trophy U-18 2015 ជាមួយ​ក្រុម​ម្ចាស់ផ្ទះ PVF FA របស់​វៀតណាម នៅ​ថ្ងៃ​ពុធ ទី ៨ ខែ សីហា ឆ្នាំ ២០១៥ នេះ​វេលា​ម៉ោង ៣:៣០ នាទី​ល្ងាច នៅ​កីឡដ្ឋាន Thong Nhat Stadium ក្នុង​ទីក្រុង​ហូជីមិញ។

 
ក្រុម​U-18ភ្នំពេញ​ក្រោ​ន ដែលមាន​កីឡាករ១៨នាក់ បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៨ ខែ កញ្ញា ម្សិលមិញ​នេះ ក្រោម​ការដឹកនាំ​របស់​លោក ប៊ូ​យ ដា​រី ជា​គ្រូបង្វឹក និង​លោក Tom Legg ជាម​ន្ត្រី​បច្ចេកទេស​របស់​ក្លិប។ 
 
សម្រាប់​ក្រុម​ភ្នំពេញ​ក្រោ​ន នេះ​ជា​ប្រកួត​លើក​ទី៣ ហើយ​ស្របពេល​លើកដំបូង​ធ្លាប់បាន​ប្រកួត​ចាញ់​ក្រុម Kashima Antlers របស់​ជប៉ុន ៥ ទល់ ០ កាលពី​ថ្ងៃទី ៥ សីហា កន្លងទៅ ហើយ​បាន​ប្រកួត​ស្មើគ្នា ១ ទល់ ១ ជាមួយ​ក្រុម Frenz United B លើ​ទឹកដី​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៤ ខែ សីហា។ 
 
ចំណែក​ក្រុម PVF FA ដែល​ដឹកនាំ​ដោយ​លោក Nguyen Phuc Nguyen Chuong ឆ្លងកាត់​ប្រកួត​បាន ២ លើក​មកហើយ​ដោយ​បើកឆាក​ស្មើគ្នា​ជាមួយ​ក្រុម Frenz United ១ ទល់ ១ កាលពី​ថ្ងៃទី ៨ ខែ សីហា និង​បន្ត​ចាញ់​ក្រុម Kashima Antles របស់​ជប៉ុន ១ ទល់ ០ កាលពី​ថ្ងៃទី ១៤ ខែ សីហា នៅ​ទឹកដី​ក្នុង​ក្រុង​ហូជីមិញ របស់ខ្លួន។  
 
សម្រាប់​ពូ​ល B ក្រៅពី​ភ្នំពេញ​ក្រោ​ន ជួប PVF FA នៅ​ម៉ោង ៣:៣០ នាទី​ថ្ងៃនេះ ក៏មាន​គូប្រកួត​មួយគូ​ទៀត​ដែរ ដោយ​ក្រុម Frenz United B របស់​ម៉ាឡេស៊ី ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Kashima Antles របស់​ជប៉ុន នៅវេលា​ម៉ោង ៨:១៥ នាទី (ម៉ោង​នៅ​ម៉ាឡេស៊ី) 
 
សរុប​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ប្រចាំ​ពូ​ល B មាន​ក្រុម​Kashima Antles របស់​ជប៉ុន​ឈ​លេខ១ មាន ៦ ពិន្ទុ ហើយ​ក្រុម​លេខ២ Frenz United របស់​ម៉ាឡេស៊ី មាន២ ពិន្ទុ ក្រុម​លេខ៣ PVF FA របស់​វៀតណាម​មាន ១ ពិន្ទុ និង ក្រុម​ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា មាន ១ ពិន្ទុ ក្រោយ​ឆ្លងកាត់ ២ ប្រកួត​ដូចគ្នា។ 
 
ពានរង្វាន់ Asia Champions Trophy U-18 2015 បាន​បែងចែក​ក្រុម​ទាំង ៨ ជា ២ ពូ​ល​ផ្សេងគ្នា ដោយ​ពូ​ល A មាន Chonburi របស់​ថៃ, India U-18 National Team (All India Football Federation (AIFF)) របស់​ឥណ្ឌា, Frenz United A របស់​ម៉ាឡេស៊ី និង Felda United របស់​ម៉ាឡេស៊ី។ ចំណែក​ពូ​ល B មាន​យុវជន U-18 ភ្នំពេញ​ក្រោ​ន ក្រុម Kashima Antlers របស់​ជប៉ុន, PVF របស់​វៀតណាម និង Frenz United B របស់​ម៉ាឡេស៊ី ដោយ​ចាប់ពី​ថ្ងៃទី៥ សីហា ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រើ​ប្រព័ន្ធ​ប្រកួត​ក្នុង​ដី​និង​ក្រៅ​ដី (Home/Away)៕
 

Tag:
 u-18
© រក្សាសិទ្ធិដោយ thmeythmey.com