ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថា ការទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស ជា​កិត្តិយស​របស់​ប្រជាជន​កម្ពុជា
09, Sep 2015 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​នូវ​អារម្មណ៍​រំភើប​រីករាយ និង មោទន ភាព​បំផុត ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស ដែល​ទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស«ភាពជា អ្នកដឹកនាំ​ឆ្នើម»ពី​សាកលវិទ្យាល័យ លីម​កុក​វី​ង នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ នា​វិមាន​សន្តិភាព។ លោក​និយាយថា កិត្តិយស ដែល​លោក​ទទួលបាន​ពេលនេះ គឺជា​កិត្តិយស​របស់​ប្រជាជន​កម្ពុជា​ទាំងអស់។  


 
ពី​ពិធី​ទទួល​សញ្ញាបត្រ​កិត្តិយស «ភាពជា​អ្នកដឹកនាំ​ឆ្នើម» លោក ហ៊ុន សែន បាន​ថ្លែងថា កិត្តិយស ដែល​លោក​ទទួលបាន​ថ្ងៃនេះ ជា​កិត្តិយស​របស់​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា ហើយ​លោក​បន្ត​លើកឡើងថា កិច្ចខិតខំ​ប្រឹងប្រែង និង​ពលី​កម្ម​ទាំងអស់ គឺ​នៅក្នុង​បុព្វ ហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​ជាទី​ស្រលាញ់​ទាំងអស់។ លោក​បញ្ជាក់​យ៉ាងនេះ​ថា៖ «វា​ជា​កិត្តិយស​របស់​ប្រជាជន​កម្ពុជា។ សញ្ញាបត្រ​នេះ ក៏បាន​លើកទឹកចិត្ត​បន្ថែម​ដល់​រូបខ្ញុំ ក្នុងការ​បន្ត​នូវ​បុព្វហេតុ បម្រើប្រជាជន បម្រើ​ជាតិ​មាតុភូមិ បន្ត​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា »។
 
ក្នុងឱកាស​នោះដែរ នាយករដ្ឋមន្ត្រី​ដែល​គេ​ចាត់ទុកថាជា​បុរស​ខ្លាំង​របស់​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា និង​សហសេវិក នៃ​គណបក្ស​ប្រជាជន​កម្ពុជាទាំងអស់ ដែល​បាន​លះបង់កម្លាំងកាយចិត្តដោយ​ស្មោះស្ម័គ្រ​ចូលរួមការងារបក្ស ក្នុងការ​ដឹកនាំប្រទេស​កម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com