ពីនេះ ពីនោះ
តើពាក្យ «សុច្ឆន្ទៈ, សុឆន្ទៈ» មួយណាត្រូវ?
× មនុស្សភាគច្រើន ច្រើនតែសរសេរពាក្យនេះជា«សុឆន្ទៈ» ដែលជាពាក្យខុសទៅវិញ។ តាមពិតនៅក្នុង វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រឹមត្រូវ គឺសរសេរជា «សុច្ឆន្ទៈ»។ ពាក្យនេះជានាម មានន័យថា បំណងប្រពៃ, បំណងត្រឹមត្រង់, បំណងត្រឹមត្រូវ គឺបំណងដែលត្រឹមត្រង់តាមគតិធម៌ និង គតិច្បាប់ អាចញ៉ាំងសេចក្តីសុខចម្រើនឲ្យកើតមាន។ ឧទាហរណ៍៖ សុច្ឆន្ទៈរបស់វីរបុរស។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com