ពីនេះ ពីនោះ
សំណាងល្អ​នឹង​រត់តាម​អ្នក ឲ្យ​តែ​អ្នក....
16, Sep 2015 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​គ្រប់រូប​សុទ្ធតែ​រំពឹង​ចង់​ទទួលបាន​សំណាងល្អ​គ្រប់គ្នា ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ទទួលបាន​នោះ?ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បកស្រាយ​ប្រាប់​អ្នក។


 
អ្នក​ត្រូវតែ​ជួយ​អ្នកដទៃ​ឲ្យ​បាន​ច្រើន  ព្រោះ​មានតែ​អ្នក​ជួយ​អ្នកដទៃ​ទេ ទើប​អ្នក​អ្នកដទៃ​អាចជួយ​អ្នក​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។
 
បើ​អ្នក​ចង់​ទទួលបាន​សំណាងល្អ អ្នក​ត្រូវតែ​គិត​អ្វីដែលល្អៗ ហើយ​រឿង​ទាំងអស់​សុទ្ធតែ​មានសង្ឃឹម នោះ​សំណាង​គ្រប់​ប្រភេទ​នឹង​រត់​មករក​អ្នក​ជាមិនខាន។
 
អ្នក​ត្រូវតែ​ធ្វើ​ការងារ​អ្នក​ឲ្យ​បានល្អ ហើយ​មិនត្រូវ​អួត​អ្នកដទៃ​ឡើយ​ដោយ​ធ្វើ​ច​រឹត​ថា​ខ្លួន​ជាម​នុស្ស​ដែល​ពូកែ នោះ​យូរ​ទៅ​សំណាង​នឹងមាន​លើ​អ្នក។
 
អ្នក​ត្រូវតែ​មានចិត្ត​ក្លាហាន​ដើម្បី​សាកល្បង​អ្វីដែល​ថ្មី ព្រោះ​វា​អាច​នាំ​សំណាងល្អ​មករក​អ្នក​បាន។
 
អ្នក​ត្រូវ​បំភ្លេច​អតីតកាល ហើយ​រស់នៅក្នុង​បច្ចុប្បន្នកាល ទើប​ជីវិត​អ្នក​ជោគជ័យ​ប្រកបដោយ​សំណាង។
 
បើ​អ្នក​ចង់​មានសំណាង​ល្អ អ្នក​ត្រូវតែមាន​គោលដៅ​ច្បាស់លាស់ ហើយ​ដើរ​តាម​គោលដៅ​ទាំងនេះ ទើប​សំណាង​អាច​កើតមាន​លើ​ខ្លួន​អ្នក។
 
បើ​អ្នក​ចង់​ទទួលបាន​សំណាងល្អ អ្នក​មិនត្រូវ​ទៅ​ខ្វល់​ពីស​ម្តី​រិះគន់​របស់​អ្នកដទៃ​ទេ ព្រោះ​សម្តី​ទាំងនេះ​អាច​នាំ​អ្នក​ទៅ​ជួប​សំណាងអាក្រក់ ដូចនេះ​អ្នក​មិនត្រូវ​យកចិត្តទុកដាក់​ចំពោះ​សម្តី​របស់គេ​ឡើយ។
 
អ្នក​ត្រូវតែ​ជឿជាក់​ចំពោះ​ខ្លួនឯង ព្រោះ​ភាពជឿជាក់​នេះ​អាចធ្វើ​ឲ្យ​អ្នក​ដើរទៅ​ជួប​អ្វីដែលល្អៗជានិច្ច៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com