ពីនេះ ពីនោះ
តើ​ពាក្យ «ចៀន, ជៀន» មួយណា​ត្រូវ?
17, Sep 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ «ចៀន» មិនដែល​សរសេរ​ជា​ពាក្យ«ជៀន»នោះទេ។ មនុស្ស​ភាគច្រើន​នៅតែ​មិនទាន់​ដឹងថា​ពាក្យ​ទាំងពីរ​នេះ មួយណា​ត្រូវ ឬ ខុស​នោះទេ។



បើតាម វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​ត្រឹមត្រូវ គឺ​សរសេរ​ជា«ចៀន» ឬ «ជៀន» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​នាម មានន័យថា ឈ្មោះ​ម្ហូប​ឬ​ចំណី​ដែល​ជៀន ដូចជា៖ ត្រី​ជៀន, សាច់​ចៀន, ចេកជៀន។ ល។ ប្រសិនជា​កិរិយាសព្ទ​វិញ មានន័យថា ចម្អិនម្ហូប​ឬ​ចំណី​ដោយ​ចម្រាញ់​នឹង​ខ្លាញ់​ឬ​នឹង​ប្រេង ដូចជា៖ ជៀនត្រី, ចៀន​ចេកចៀន។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com