ពីនេះ ពីនោះ
តើ​ពាក្យ «ក្រឡាន, កា​ឡាន» មួយណា​ត្រូវ?
18, Sep 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​នេះ​តាម​ភាសា​និយាយ គឺ «កា​ឡាន» ដែលជា​ពាក្យ​ខុស​ទៅវិញ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«ក្រឡាន»។ ពាក្យ​នេះ​ជា​នាម មានន័យថា បាយដំណើប​ចម្អិន​ដោយ​បំពង់​ឬ​ស្សី​ស្រស់​មាន​លាយ​អំបិល និង ខ្ចិះ​ដូង​ជាដើម។ ម្យ៉ាងវិញទៀត មានន័យថា ប្រាក់រៀល ឬ ប្រាក់​កាក់​ដែល​ហោ​សណ្ឋាន​ជា​ក្រឡាន ក៏​ហៅ«ក្រឡាន»ដែរ។ ឧទាហរណ៍៖ ប្រាក់ ១ ក្រឡាន, កាក់ ១ ក្រឡាន។ ល៕


 
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com