ជាតិ
កម្ពុជា​នឹងរង​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី នៅ​ថ្ងៃទី២០ កញ្ញា​នេះ
17, Sep 2015 , 3:57 pm        
រូបភាព
រូបថតពីហ្វេសប៊ុក លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ

ដោយ:
ភ្នំពេញ៖ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី​មួយ មកលើ​តំបន់​ជាប់​ផ្ទៃសមុទ្រ និង​តំបន់​មួយចំនួន​នៅ​ទូទាំងប្រទេស​កម្ពុជា ចន្លោះ​ពីថ្ងៃ​ទី២០ ទៅ​ថ្ងៃទី២១ កញ្ញា​ខាងមុខនេះ។ ឥទ្ធិពល សម្ពាធ​ទាប​នឹង​បង្ក​ឲ្យ​មាន​រលកធំៗ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន។

អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ១៧ កញ្ញា​នេះ​ថា ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី​មួយ ដែល​កំពុង​តែមាន​សក​ម្ម​ភាព​នៅក្នុង ប្រទេស​បង់​ក្លា​ដេ​ស នឹង​បក់​កាត់​ប្រទេស​ហ្វីលីពីន មក​អាង​ទន្លេមេគង្គ​ប្រទេស​ថៃ ហើយ​វា​នឹង​ឥទ្ធិពល​មកដល់​ប្រទេស​កម្ពុជា​ចន្លោះ​ពីថ្ងៃ​ទី២០ កញ្ញា​នេះ។
 
លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ឥទ្ធិពល​សម្ពាធ​ទាប​នេះ នឹង​បង្ក​ឲ្យ​មាន​ខ្យល់​បក់បោក​ខ្លាំង មាន​រលកធំៗ មាន​ភ្លៀង​ធ្លាក់ និង​មេឃ​អាប់អួរ​នៅលើ​ផ្ទៃសមុទ្រ។ «រហូតមកដល់​ពេលនេះ​ក្រសួង​ធនធានទឹក​កំពុងតែ​ពិនិត្យ​តាមដាន​លើ​ដំណើរ​ការណ៍ នៃ​កា​រវិ​វដ្ត​ឥទ្ធិពល​សម្ពាធ​ទាប​នេះ»។ លោក ចាន់ យុ​ត្ថា បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗ តាម​ទូរ​សព្ទ នៅ​រសៀល​នេះ។
 
អ្នកនាំពាក្យ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ​បង្កើន ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​ទេសចរ​តាម​សមុទ្រ សូម​ផ្អាក​សកម្មភាព​នេសាទ និង​ការធ្វើដំណើរ​កម្សាន្ត​លើ​ផ្ទៃសមុទ្រ អំឡុងពេល​ឥទ្ធិពល​សម្ពាធ​ទាប ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ៕
 
© រក្សាសិទ្ធិដោយ thmeythmey.com