ជាតិ
សង្គមជាតិ
កម្ពុ​ជាមាន​អាកាសធាតុ​ធម្មតា​វិញ​ហើយ នៅ​ថ្ងៃទី២១ កញ្ញា​នេះ
21, Sep 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​មិន​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មីទេ ​នៅ​ទូទាំងប្រទេស​ នៅ​ថ្ងៃទី២១ កញ្ញា​នេះ។


 
អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា ឲ្យដឹងនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា តាម​ការព្យាករណ៍​អាកាសធាតុ កន្លងទៅ កម្ពុ​ជាមាន​អាកាសធាតុ​ធម្មតា នៅ​ថ្ងៃទី២១នេះ ពោលគឺ​ទឹកភ្លៀង​ធ្លាក់​តាម​ធម្មតាក្នុង​រដូវវស្សា​។ «ស្ថានភាព​អាកាសធាតុ នៅ​ថ្ងៃទី២១នេះ ក្រសួង​ពិនិត្យឃើញថា ​ពុំមាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី​ទេ ភ្លៀងធ្លាក់តាមរដូវវស្សាធម្មតា»។ លោក ចាន់ យុ​ត្ថា បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗ នៅថ្ងៃនេះ។
 
ដោយឡែក ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​បណ្តាលមកពី​ឥទ្ធិពល​ព្យុះ​នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង ពីថ្ងៃ​ទី១៣ ដល់​ថ្ងៃទី១៨ ខែកញ្ញា កន្លងមក នៅ​ខេត្តកំពត ព្រះសីហនុ និង​បាត់ដំបង កន្លងមក អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​បាន​ចុះ​ស្រកបណ្តើរៗវិញ​ហើយ។


© រក្សាសិទ្ធិដោយ thmeythmey.com