ជាតិ
សេដ្ឋកិច្ច
អ្នកជំនួញ​កម្ពុជា-ឥណ្ឌា​ជួបគ្នា​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា
22, Sep 2015 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​ឯកអគ្គរាជទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ឲ្យ​ជំនួប​រវាង​ក្រុម​អ្នកជំនួញ​កម្ពុជា និង​ឥណ្ឌា ព្រមទាំង​អ្នកបច្ចេកទេស ដើម្បី​បង្ហាញ​ពី​ជំហរ​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​រវាង​ប្រទេស​ទាំង២ ។



នេះ​ជា​ជំនួប​លើក​ទី១ ហើយ​ដែល​ក្រុម​ធុរកិច្ច​ឥណ្ឌា មក​ស្វែងរក​កិច្ចសហប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា។ សម្រាប់ លោក យ៉ាង ហៃ ប្រធាន​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា-ចិន បាន​គូសបញ្ជាក់ថា​នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ដែល​ឥណ្ឌា​សំឡឹង​ឃើញ និង​ជំរុញ​ឲ្យ​វិនិយោគិន​របស់ខ្លួន​មក​បណ្តាក់ទុន​នៅ​កម្ពុជា។

ឥណ្ឌា​ជា​ប្រទេសមួយ​ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់​ទាំង​ផ្នែក​ពា​ណិ​ជ្ចក​ម្ម នឹង​ឧស្សាហកម្ម។ តាមរយៈ​កិច្ចប្រតិបត្តិការ​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​មួយ​ជំហាន​ទៀត។ នេះ​ជាការ​បញ្ជាក់​របស់លោក លោក យ៉ាង ហៃ។   ប្រធាន​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា-ចិន​រូបនេះ ក៏​អះអាង​ដែរ​ថា​ផលិតផល​របស់​កម្ពុជា នឹង​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខ​ផងដែរ៕

ប្រភព​៖AKP


Tag:
 ពាណិជ្ជកម្ម
 កម្ពុជា
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com