កីឡាអន្តរជាតិ
អន្តរជាតិ
Diego Costa ជាប់​ពិន័យ៣ប្រកួត​ឲ្យ Chelsea ដោយសារ​ប្រើ​អំពើហិង្សា​ក្នុងពេល​ប្រកួត
23, Sep 2015 , 10:27 am        
រូបភាព
 
ខ្សែប្រយុទ្ធ Diego Costa នឹងត្រូវ​អាក់ខាន៣ប្រកួត​ឲ្យ​ក្រុម Chelsea បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស ហៅ​កាត់​ថា (FA) រកឃើញថា​បាន​បង្ក​អំពើហិង្សា​ក្នុងពេល​ប្រកួត។



មូលហេតុ​នៃ​ការពិន័យ​នេះ​ដោយសារ Costa បាន​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​ដោយ​ការពើងទ្រូង និងយកដៃ​គ្រវាសទៅលើ​មុន​របស់ កីឡាករ Laurent  Koscielny មុនពេល​ប៉ះ​ទ​ង្គិច​គ្នា​ជាមួយ Gabriel របស់ Arsenal ដោយ​ត្រូវបាន​កាត​ក្រហម​បណ្តេញចេញ​ក្នុងអំឡុងពេល​ប្រកួត​ក្របខណ្ឌ​កំពូល​អង់គ្លេស ដែល Chelsea យកឈ្នះ Arsenal ២-០ កាលពី​សប្តាហ៍​មុន។
 
ការពិន័យ​ខាងលើនេះ ខ្សែ​ប្រយុទ្ធ​វ័យ ២៦ឆ្នាំ​របស់​អេ​ស្ប៉ា​ញ​ក៏ដូចជា​ក្រុម​តោ​ខៀវ​ទាំងមូល បាន​បដិសេធ​ដោយ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា «យើង​មានការ​ខកចិត្ត​ជាខ្លាំង​ជាមួយនឹង​ការសម្រេចនេះ ចំពោះ​ការដាក់ពិន័យ​លើ​កីឡាករ​របស់យើង»។
 
ក្រោយ​ការពិន័យ៣ប្រកួត​ Diego Costa នឹងត្រូវ​អវត្តមាន​ក្នុង​ការប្រកួត​ពានរង្វាន់ League Cup រវាង Chelsea ជាមួយ Walsall នៅ​យប់​ថ្ងៃ​ពុធ​នេះ និង​ពីរ​ប្រកួត​ទៀត​ពេល​ប៉ះ​ក្រុម Newcastle និង Southampton ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស។
 

Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com