កីឡាជាតិ
ស៊ីម៉ាក់​ជួប​វេ​ស្ទើ​ន ប៉ូលិស​ប៉ះ​អាស៊ី​អឺរ៉ុប នៅ​អូឡាំពិក ការពារ​ជួប​បៀ​ល​ប្រាយ នៅ​ស្ដា​ត​ចាស់
23, Sep 2015 , 11:34 am        
រូបភាព
ដោយ:
 ក្រុមបាល់ទាត់​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) ជួប​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ស្របពេល​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត នៅ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់) ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី ១៨ នៃ​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល២០១៥ (Metfone Cambodian League 2015) នៅ​ល្ងាច​ថ្ងៃ​ពុធ ទី ២៣ ខែកញ្ញា ឆ្នាំ ២០១៥ នេះ។

 
*ស៊ីម៉ាក់ ជួប វេ​ស្ទើ​ន (វេលា​ម៉ោង៣:៣០ នាទី)
 
កាល ពី​ជើង​ទី១ ក្នុង​ពាន MCL2015 នេះ​ក្រុម​ស៊ីម៉ាក់ ធ្លាប់​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន ម្ដង​ហើយដោយ​លទ្ធផល ៣ ទល់ ១។ ក្រុម​ទាំង២ មាន​គម្លាត​ពីគ្នា​តែ២ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្ដែ​ស្ថិតនៅ​តំបន់​បាត​តារាង ប្រហាក់ប្រហែលគ្នា។ ៦ ប្រកួត​ចុងក្រោយ​ស៊ីម៉ាក់ ស្មើ ២ និង​ចាញ់ ៦ លើក ខណៈ​វេ​ស្ទើ​ន ៦ ប្រកួត​ចុងក្រោយ​ដូចគ្នា ឈ្នះ​តែ១ និង​ចាញ់៥ ។ 
 
*ប៉ូលិស ប៉ះ អាស៊ី​អឺរ៉ុប (វេលា​ម៉ោង៦ល្ងាច)
 
ក្រុមប៉ូលិស មាន​ចំណាត់ថ្នាក់​លេខ៧ កំពុងស្ថិត​ក្នុង​កៅអី​ប្រជែង​យក​តារាង​ចំណាត់ថ្នាក់​ក្រុម​ខ្លាំង​ទាំង៤ (top4) ព្រោះ​មាន ២៦ ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ ៥ ស្វាយរៀង​អែ​ហ្វ​ស៊ី និង​ក្រុម​លេខ ៦ ក្រសួងការពារជាតិ ស្របពេល​អាស៊ី​អឺរ៉ុប គេច​ឱ្យ​ផុតពី​តំបន់​បាត​តារាង។ ជំនួប ៥លើកចុងក្រោយ​របស់​ក្រុម​ទាំង២ ក្នុង​ពាន MCL ប៉ូលិស ធ្លាប់​ឈ្នះ២ ដង អាស៊ី​អឺរ៉ុប ធ្លាប់​ឈ្នះ ២ ដង​និង​ធ្លាប់​ស្មើគ្នា១ដង។ 
 
*ក្រសួងការពារជាតិ ជួប បៀ​ល​ប្រាយ
 
៣ ពិន្ទុ​នៅ​រសៀល​នេះ​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ក្រសួងការពារជាតិ ព្រោះ​ដើម្បី​បន្ត​ក្ដីសង្ឃឹម ប្រជែង​យក Top4 ជាមួយ​ស្វាយរៀង និង ប៉ូលិស ខណៈ​បៀ​ល​ប្រាយ ក៏​មិនទាន់​អស់​ឱកាស Top4 នៅឡើយ​នោះដែរ។ ជំនួប​ចុងក្រោយ​រវាង​ក្រុម​ទាំង២ បញ្ចប់​ទៅដោយ​លទ្ធផល ០ ទល់ ០ ប៉ុណ្ណោះ។ 
 
តើ​ក្រុម​ណា​នឹង​ស្វែង​រកបាន ៣ ពិន្ទុ​នៅ​រសៀល​ថ្ងៃ​ពុធ នេះ?
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com