ពីនេះ ពីនោះ
មិនទាន់​មានឱកាស​ពុ​ក​រលួយ​ដូច​គេ រិះគន់​គេ តែបើ​មាន​ប្រឡោះ​ហើយ​សម្ងំស្ងៀម​តែម្តង
20, Dec 2015 , 2:00 pm        
រូបភាព
ដើរទៅ​ណា​មក​ណា​នៅក្នុង​ប្រទេស​រំដួល គេ​តែងតែ​លឺ​មន្ត្រី​មួយចំនួន​ដែល​តាំងខ្លួន​ជា​អ្នក​ស្អាតស្អំ​ដោយ​ខ្លួនឯង រិះគន់​មន្ត្រី​ដទៃ​ទៀតថា ពុករលួយ​ណាស់, ពួក​រលួយ​ដល់​ឆ្អឹង។ ប្រភេទ​មន្ត្រី​ដដែល​នោះ បាន​បន្តទៀតថា បើ​ប្រទេស​រំដួល​ពុករលួយ​យ៉ាង​ដូច្នេះ ពេលនោះ សង្គម​រំដួល​មិនអាច​រីកចម្រើន​បានឡើយ។ មន្ត្រី​នៃ​ប្រទេស​រំដួល​ប្រភេទ​នេះ​រិះគន់​អ្នកដទៃ​ខ្លាំង​មែន, រិះគន់​មើលទៅ​ហាក់បីដូចជា​រូបគេ​ជា​មនុស្ស​ល្អ​មែនទែន​អ៊ីចឹង។



ប៉ុន្តែ អ្វីដែល​ជាការ​គួរអោយ​អាម៉ាស់​នោះ គឺ​នៅត្រង់ថា មន្ត្រី​នៃ​ប្រទេស​រំដួល​ដែល​រិះគន់​គេ​នោះ នៅពេលដែល​ទទួលបាន​តួនាទី ឬ​មុខតំណែង​ដែល​អាច​អនុញ្ញាតអោយ​រក​ចំណូល​ក្រៅផ្លូវការ​បានដែរ ចាប់ផ្តើម​នៅ​ស្ងៀម ហើយ​សុខចិត្ត​ទទួលយក​សំណូក​ដូច​គេ​ដូច​ឯង ហើយ​បំភ្លេចចោល​នូវ​សតិសម្បជញ្ញៈ​ខ្លួនឯង​យ៉ាង​ស្រួល។ នេះហើយ គឺជា​ចរិត​ស្អាតស្អំ​របស់​មន្ត្រី​មួយចំនួន​នៃ​ប្រទេស​រំដួល៕


© រក្សាសិទ្ធិដោយ thmeythmey.com