ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ទៅដល់​ក្រុង​ញូវយ៉ក​ហើយ
24, Sep 2015 , 1:12 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ទៅដល់​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​ហើយ​នា​វេលា​ម៉ោង​ជិត៩យប់ (ម៉ោង​នៅ​ញូវយ៉ក) ថ្ងៃទី២៣ ខែកញ្ញា។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី។



មេដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា នឹង​ចូល​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ញូវយ៉ក​ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៧ ខែកញ្ញា។

លោកនាយក​រដ្ឋមន្ត្រី និង​ប្រតិភូ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​លោក ទុយ រី ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ប្រចាំ UN រួមទាំង​មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក។

នៅក្នុង​ឱកាស​នៃ​ការស្នាក់អាស្រ័យ​នៅ​បូរី​ញូយ៉ក លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​គ​ន្លឹៈ​ចំនួន​ពីរ នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ ស្តីពី​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ ។ ជាមួយគ្នានេះ ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា
លោក ហ៊ុន សែន នឹង​ជួប​សម្ភាស ជាមួយ​អ្នក​ផលិត​ខ្សែភាពយន្ត​នៃ​ក្រុមហ៊ុន Ithaca Film Works រួមទាំង​ការជួប​សំណេះសំណាល​ជាមួយ តំណាង​បងប្អូន​ជនរួមជាតិ​ខ្មែរ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ជាង ២០០នាក់៕


Tag:
 អង្គការសហប្រជាជាតិ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com