កីឡាជាតិ
ចន្ទ្រា និង សោ​ភ័​ណ្ឌ ប៉ះ​ថៃ​នៅ​បឹង​ស្នោ ឯ ខាំ និង សីហា ប៉ះ​ថៃ​នៅ​ស្ទឹងមានជ័យ
26, Sep 2015 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
 
 
កីឡាករ ឡៅ ចន្ទ្រា និង​កីឡាករ ផល សោ​ភ័​ណ្ឌ នឹង​ប៉ះ​កីឡាករ​មកពី​ថៃ នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ  ចំណែកឯ​គូ​ប្រដាល់​ដណ្តើម​ខ្សែក្រវ៉ាត់​អន្តរជាតិ​ខា​រ៉ា​បៅ បឺត ខាំ និង ពេជ្រ សីហា នឹង​ប៉ះ​ថៃ នៅ​សង្វៀន​បាយ័ន ស្ទឹងមានជ័យ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ខាងមុខនេះ។

 
គូ​ប្រដាល់​មិត្តភាព​អន្តរជាតិ​ក្រុមហ៊ុន លី​អូ កីឡាករ​ជើង​ខ្លាំង​មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង ៩១១ ដែល​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​មិន​លើសពី​ទឹក​ទី៣ ឡៅ ចន្ទ្រា នឹងត្រូវ​ប៉ះ​ជាមួយ​កីឡា​ជើង​ខ្លាំង​មកពី​ថៃ KAOPHONG  CHAIPHUM ចំណែក​កីឡាករ ផល សោ​ភ័​ណ្ឌ មកពី​ក្លិប​តា​ឡី​ដំរី​មាន​រឹទ្ធ ប៉ះ​កីឡាករ​ថៃ KHUN PHEN KEAJPETCH NOY។ គូរ​ទាំងពីរ​នេះ​នឹងត្រូវ​ជួបគ្នា​នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ចាប់ពី​ម៉ោង ៤ ដល់​ម៉ោង ៦ល្ងាច។ 
 
រីឯ​ការប្រកួត​ដ​ណ្តើ​ខ្សែក្រវ៉ាត់​អន្តរជាតិ​ខា​រ៉ា​បៅ ជាការ​វាយ​វិលជុំ​សន្សំ​ពិន្ទុ​វគ្គ​ទី៤ បឺត ខាំ ជា​កីឡាករ​ជើង​ខ្លាំង​មកពី ក្លិប​សាល​វ័​ន្ត​កីឡា មិនដែល​ទទួល​ពាក្យ​ថា​ចាញ់​នៅ​ក្នុងការ​ប្រដាល់​ដណ្តើម​ខ្សែក្រវ៉ាត់​ខា​រ៉ា​បៅ នឹង​ប៉ះ​កីឡាករ​ថៃ​ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​នៅក្នុង​ការប្រកួត​នេះ​ដូចគ្នា WATCHARALEK OR. KWANMUENG ចំណែក​កីឡាករ​មកពី​សមាគម កីឡាប្រដាល់​ក្រសួងការពារជាតិ ពេជ្រ សីហា នឹង​ប៉ះ​កីឡាករ​ថៃ JONGANGFIGHT LUK.CHOMPACHAI។ គូ​ទាំងពីរ​នេះ​នឹង​ជួបគ្នា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ចាប់ពី​ម៉ោង ៦ល្ងាច​តទៅ៕
 
 
ដោយ៖ ​វណ្ណ​ឌេ​ត 
  
   
 

Tag:
 ប្រដាល់​មិត្តភាព​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com