កីឡាជាតិ
បឹងកេត និង​ភ្នំពេញ​ក្រោ​ន ចង់បាន៣ពិន្ទុ​នៅ​ល្ងាច​នេះ​ស្របពេល​គីរីវង់​កំពុង​តែមាន​ទំនុកចិត្ត
26, Sep 2015 , 11:14 am        
រូបភាព
ដោយ:
 
ក្រុម​ភ្នំពេញ​ក្រោ​ន និង បឹងកេត​អង្គរ សុទ្ធតែ​ត្រូវការ៣ ពិន្ទុ​ពី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី១៩ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metfone Cambodian League 2015) នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍ ទី ២៦ ខែ កញ្ញា នេះ​ស្របពេល​គីរីវង់​សុខ​សែន​ជ័យ កំពុង​តែមាន​កម្លាំងចិត្ត​ខ្លាំង។

 
ភ្នំពេញ​ក្រោ​ន ត្រូវ​បើកទ្វា​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ដែលមាន​មូលដ្ឋាន​នៅ​ខណ្ឌទួលគោក ប្រកួត​ជាម​យ​យ​ក្រុម​វេ​ស្ទើ​ន វេលា​ម៉ោង ៦ ល្ងាច។ ក្រុម​ជើងឯក​ឆ្នាំ​ចាស់​មួយ​នេះ​បាន​ធ្លាក់​មកឈរ​នៅ​លេខ២ ក្នុង​តារាង​បណ្ដោះអាសន្ន ក្រោយ​ប្រកួត​ចុងក្រោយ​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ។ ចំពោះ​ក្រុម​វេ​ស្ទើ​ន ក៏ត្រូវ​ការ​ពិន្ទុ​ចាំបាច់​ដែរ​ដើម្បី​ស្វែងរក​កៅអី​ឱ្យ​ផុតពី​តំបន់​បាត​តារាង។ 
 
ចំណែក​ក្រុម​បឹងកេត​អង្គរ ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ។ កៅអី​ឡើងទៅ​លេង​ក្នុង​ពានរង្វាន់​អន្តរជាតិ​ប្រចាំ​តំបន់ Toyota Mekong Championship 2015 កំពុងតែ​ស្ថិតនៅក្នុង​ដៃ​ក្រុម​បឹងកេត​អង្គរ បណ្ដោះអាសន្ន ព្រោះ​ក្រុម​មួយ​នេះ​កំពុងតែ​នាំមុខ​ក្នុង​តារាង គិត​ត្រឹម​សប្ដាហ៍​ទី១៨ នេះ។ អាស៊ី​អឺរ៉ុប ក៏ត្រូវ​ការ​ពិន្ទុ​ឱ្យ​ឆ្លង​ផុតពី​តំបន់​បាត​តារាង​ដែរ ក្រោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៩ មាន ១៤ ពិន្ទុ​ក្នុង​ដៃ។ 
 
ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ វិញ​ត្រូវ​ជួប​ក្រុម​បៀ​ល​ប្រាយ​យូ​ណា​ធិ​ត នៅវេលា​ម៉ោង ៦ ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ។ លោក ផាន់ ចាន់​ផាត គ្រូបង្វឹក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​លើកឡើងថា កម្លាំង​ចិត្តបាន​ជួយ​ជំរុញ​អោយ​ក្រុម​លោក​ឈ្នះ​ក្រុម​កំពូល​តារាង​ភ្នំពេញ​ក្រោ​ន កាលពី​ពាក់កណ្ដាល​សប្ដាហ៍​កន្លង​ទៅ។ ចំណែក​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត នៅមាន​ឱកាស​តិច​ណាស់​ក្នុង​ប្រជែង​យក​កៅអី Top4 ខណៈ​ការប្រកួត​នៅសល់តែ៣ លើក​ទៀត​ប៉ុណ្ណោះ។
 
តើ​ក្រុម​ណា​អាច​រកបាន ៣ ពិន្ទុ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ នេះ?
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com