អត្ថបទពាណិជ្ជកម្ម
មហាសន្និបាត​វិសាមញ្ញ​របស់​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលវត្ថុ​ក្នុងការ​ជ្រើសតាំង​ប្រធាន​សមាគម​ថ្មី
26, Sep 2015 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៥សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា  បានរៀបចំ​អង្គ​មហាសន្និបាត​និង​មានការ​បង្កើត​គណៈកម្មកា​រ​បណ្តោះអាសន្ន​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​សមាគម​ថ្មី​ដើម្បី​ដឹកនាំ​ការងារ​ក្នុង​អាណត្តិ​ទី៤ របស់​សហគម​និង​វេទិកា​ឃោសនា​របស់​បេក្ខភាព​ជា​ប្រធាន​សមាគម​ដែល​វេទិកា​នេះ​និង​ផ្តល់នូវ​ព័ត៌មាន​និង​អត្ថ​ប្រ​យោ​ជ​ន៏ផ្សេងៗដែល​សមាជិក សមាជិកា​សហគមនីមួយៗនឹង​ទទួលបាន​អ្នកតំណាង​របស់ខ្លួន​ក៏ដូចជា​ទទួលបាន​នូវ​ព័ត៌មានផ្សេងៗទៀត​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​ប្រធាន​សមាគម​ថ្មី ។
 
ក្នុងនោះ​ដែល​បេក្ខភាព​ដែល​បាន​ឈរឈ្មោះ​រួមមាន៖  លោក​ឧកញ៉ា ចេង ខេង , លោក ច្រឹ​ក សុខ​នី​ម , លោក គីម ហ៊ាង , លោក សន សៀ​ប និង លោក វ៉ា វីរៈ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ជាច្រើន​ផងដែរ​ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ថ្មី។ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​ថ្មី​របស់​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា បេក្ខភាព​ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​ក្នុង​អាណត្តិ​ទី៤ នេះ​គឺ​លោក គីម ហ៊ាង ដែល​លោក​ទទួលបាន​សម្លេងឆ្នោត​មាន​ចំនួន​ច្រើនជាងគេ​គឺ១៨សម្លេង, លោក ឧកញ៉ា ចេង ខេង ទទួលបាន ១០ សម្លេង, លោក សន សៀ​ប ទទួលបាន០៩សម្លេង, លោក ច្រឹ​ក សុខ​នី​ម ទទួលបាន ០៧ សម្លេង និង លោក វ៉ា វីរៈ ទទួលបាន ០៤ សម្លេង ក្នុងចំណោម​ក្នុងចំណោម​សន្លឹកឆ្នោត​សរុប៦០សម្លេង សម្ល​ង​ដែរ​បានការ​មាន ចំនួន ៤៨ សម្លេង សន្លឹកឆ្នោត​មិនបានការ ០២ សម្លេង និង​សន្លឹកឆ្នោត​ដែល​អវត្តមាន ១០ សម្លេង ។
 
លោក គីម ហ៊ាង ប្រធាន​សមាគម​ថ្មី​បាន​មាន​ប្រសា​ស​ន៏​ថា​លោក​មាន​សេច​ក្កី​រីករាយ​ខ្លាំងណាស់​ដែល​បាន​ជាប់​ជា​ប្រធាន​របស់​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា(CVEA) ក្នុង​មាន​ជា​ប្រធាន​សមាគម​លោក​បាន​សន្យាថា លោក​និង​ធ្វើ​ឲ្យ​សមាគម​មានការ​រីកចម្រើន​ទៅ​មុខជា​លំដាប់​នៅក្នុង​អាណត្តិ​របស់លោក​ផងដែរ។

 
( អត្ថបទ​ពាណិជ្ជកម្ម ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com