ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ប្រាប់ អ.ស.ប ថា តុលាការ​ជា​កត្តា​នាំឱ្យមាន​ការរំលោភ​សិទ្ធិ​មនុស្ស
27, Sep 2015 , 10:23 am        
រូបភាព
ដោយ:
 
 
វ៉ាស៊ីនតោន៖ មេដឹកនាំ​សភាជាតិ​បាន​ប្រាប់​ដល់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ថា​ប្រព័ន្ធតុលាការ​គឺជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ត្រូវតែ​កែប្រែ។


 
លោក​កឹម សុខា អនុប្រធាន​ទីមួយ​នៃ​សភាជាតិ​បានបញ្ជាក់​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅក្រោយពី​ជំនួប​ជាមួយនឹង​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា៖
 
«ខ្ញុំ​ថា​ដើម្បី ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ត្រូវតែ​កែទម្រង់​ប្រព័ន្ធតុលាការ​ជាដំបូង​សិន។ បើ​មិនបាន​កែ​ប្រព័ន្ធតុលាការ​ឱ្យ​ឯករាជ្យ​ពិតប្រាកដ​ទេ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​មិនអាច​ដោះស្រាយ​បានទេ។ ការកែ​ប្រព័ន្ធតុលាការ​ដើម្បី​ផ្តោតទៅលើ​ប្រព័ន្ធយុត្តិធម៌​សង្គម ស្វែងរក​យុត្តិធម៌​ស​ង្គ​ម‍»។
 
ជារឿយៗតុលាការ​កម្ពុជា​ទទួល​រង​ការ​រិះគន់ថា​កាត់ក្តី មាន​ភាពលម្អៀង​ទៅរក​អ្នកមាន​លុយកាក់​និង​អំណាច​ហើយ​តែងតែ​រង​សម្ពាធ​នយោបាយ។ បច្ចុប្បន្ន​មាន​មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​ជាង១០នាក់​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រហូតដល់២០ឆ្នាំ និង​មួយចំនួនទៀត​កំពុង​រង់ចាំ​ការកាត់ទោស​នៅក្នុង​សំណុំរឿង​ដែល​គេ​មើលឃើញថា​មាន​លក្ខណៈ​នយោបាយ។
 
លោកស្រី Rhona Smith កំពុងធ្វើដំណើរ​ទស្សន​កិច្ច​ស្វែងយល់​លើកទីមួយ​បន្ទាប់ពី​ទទួលបាន​ការតែងតាំង​កាលពីដើម​ឆ្នាំនេះ។ លោកស្រី បាន​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុងនោះ​មាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្ថាប័ន​នីតិប្បញត្តិ​និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។
 
លោក​កឹម សុខា​ដែល​ក៏​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​កាន់អំណាច​ក៏បាន​លើកឡើង​ពី​ការលំបាក​ក្នុងការ​អនុម័ត​ច្បាប់សំខាន់ៗប្រាប់​ទៅ​លោកស្រី Rhona Smith ដោយសារតែ​គណបក្សកាន់អំណាច​ហាក់​មិន​ស្តាប់​មតិ​ជំទាស់។
 
លោក​បាន​បន្ថែមថា៖ «ដូចជា​ច្បាប់​អង្គការ​គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល​នូវ​មតិ​របស់​សង្គម​ស៊ីវិល​ជាច្រើន​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បានទាមទារ​ឱ្យ​ពន្យា​ពេល​ក្នុងការ​អនុម័ត​ដើម្បី​បើក​ប្រកាស​ឱ្យ​សង្គម​ស៊ីវិល​គេ​ផ្តល់យោបល់​ហើយ​យកគំនិត​របស់​សង្គម​ស៊ីវិល​មក​បញ្ចូល​រួម។ ប៉ុន្តែ​ដោយសារ​គណបក្ស​ប្រជាជន​គាត់​បាន​ជំរុញ​ដោយសារ​គាត់​មាន​សំឡេង​ភាគច្រើន​ដូច្នេះ​វា​ត្រូវតែ​ចេញ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ក៏​ដោ​យ‍»៕

 
 

Tag:
 នយោបាយ
  បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com