ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង និង​លោក សម រង្ស៊ី នឹង​ជួប​ពិភាក្សាគ្នា​ទៀត នៅ​ថ្ងៃទី០១ តុលា
28, Sep 2015 , 9:41 am        
រូបភាព
ភ្នំពេញ៖ ប្រធាន​ក្រុម​មតិ​ភាគច្រើន និង​ភាគតិច នឹង​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ-សង្កាត់ ជា​បន្ដទៀត នៅ​ម៉ោង៥ល្ងាច ថ្ងៃទី០១ តុលា នា​វិមាន​រដ្ឋសភា។ នេះ​បើតាម​លោក​ យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។



កាលពី​ថ្ងៃទី២៣ កញ្ញា គណបក្ស​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពី​បញ្ហា​វិសោធនកម្ម​ច្បាប់បោះឆ្នោត ឃុំ-សង្កាត់​លើ៥ចំណុច ក្នុងនោះ​មាន៖ ទី១ ការ​ដង្ហែរ​ក្បួន​ពេល​ឃោសនាបោះឆ្នោត។ ទី២ ការលើក​ស្លាក​សញ្ញា​គណ​បក្ស​នៅ​ទីសាធារណៈ។ ទី៣ រយៈពេល​នៃ​ការឃោសនា។ ទី៤ ទោស​បញ្ញត្តិ​ទាក់ទង​នឹង​បេក្ខជន​ឈរឈ្មោះ និង​ទី៥ការដាក់ពិន័យ​លើ​មន្ត្រី​សាធារណៈ។ ប៉ុន្តែ​គ្មាន​លទ្ធផល​ឡើយ​។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី មាន​លោក កឹម សុខា លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក អេង ឆៃអ៊ាង  រីឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ស ខេង មាន​វត្តមាន​លោក គាត ឈុន អ្នកស្រី ម៉ែន សំអន លោក កើត រិ​ទ្ធ និង​លោក សក់ សេដ្ឋា៕



© រក្សាសិទ្ធិដោយ thmeythmey.com