ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី និងលោក ស ខេង កំពុង​​ពិភាក្សា​គ្នា​
01, Oct 2015 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
  
ដូចការគ្រោងទុកលោក សម រង្ស៊ី និងលោក ស ខេង កំពុង​​ពិភាក្សាគ្នា​លើ​បញ្ហា​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ-សង្កាត់ ជា​បន្ដទៀត នៅ​ម៉ោង៥ល្ងាច ថ្ងៃទី០១ តុលា នា​វិមាន​រដ្ឋសភា។


 
ខាង​ក្រុមតំណាងរាស្រ្តមតិភាគតិច​ដឹក​នាំ​ដោយ​​លោក សម រង្ស៊ី និង​​លោក កឹម សុខា រីឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ស ខេង។
 
កាលពី​ថ្ងៃទី២៣ កញ្ញា កន្លងទៅ​ ក្រុម​តំណាងរាស្រ្ត​​គណបក្ស​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពី​បញ្ហា​វិសោធនកម្ម​ច្បាប់បោះឆ្នោត ឃុំ-សង្កាត់​លើ៥ចំណុច ក្នុងនោះ​មាន៖ ទី១ ការ​ដង្ហែរ​ក្បួន​ពេល​ឃោសនាបោះឆ្នោត។ ទី២ ការលើក​ស្លាក​សញ្ញា​គណ​បក្ស​នៅ​ទីសាធារណៈ។ ទី៣ រយៈពេល​នៃ​ការឃោសនា។ ទី៤ ទោស​បញ្ញត្តិ​ទាក់ទង​នឹង​បេក្ខជន​ឈរឈ្មោះ និង​ទី៥ការដាក់ពិន័យ​លើ​មន្ត្រី​សាធារណៈ។ ប៉ុន្តែ​គ្មាន​លទ្ធផល​ឡើយ៕
 

Tag:
 លោក សម រង្ស៊ី
 លោក ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com