កីឡាជាតិ
ជាតិ
លោក កែវ សំអាង សង្ឃឹមថា កែវ រំ​ចង់ នឹង​បំបាក់​កីឡាករ​ថៃ Orono ម្តងទៀត
02, Oct 2015 , 3:22 pm        
រូបភាព
ដោយ:
គ្រូបង្វឹក និង​ជា​ឪពុក​របស់​កីឡាករ កែវ រំ​ចង់ សង្ឃឹមថា កូន​ខ្លួន​អាចមាន​លទ្ធភាព​ឈ្នះ ៧០ភាគរយ លើ​កីឡាករ​ថៃ ORONO TOR TAWATHAI ក្នុងការ​ប្រកួត​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ល្ងាច​នេះ។



លោក កែវ សំអាង បាន​ប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​នៅថ្ងៃនេះ​ថា៖ «ខ្ញុំ​សង្ឃឹម៧០ភាគរយ​ថា រំ​ចង់ នឹង​ឈ្នះ​សម្រាប់​ការប្រកួត​ជាមួយ ORONO TOR TAWATHAI ល្ងាច​នេះ​ដោយសារ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព ទេពកោសល្យ និង​ការព្យាយាម​ហ្វឹកហាត់​របស់គាត់ ហើយ​កីឡាករ​ថៃ​រូបនេះ​ក៏​ធ្លាប់​សន្លប់​ក្រោម​ផ្លែ​កែង​របស់ កែវ រំ​ចង់ ទៀតផង»។ 

លោក គ្រូបង្វឹក និង​ឪពុក​ម្នាក់នេះ​បាន​ឲ្យ​ដឹង​ទៀតថា ទន្ទឹមនឹង​ការសង្ឃឹម​ថា​ឈ្នះ​នេះ គាត់​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​សម្រាប់​ជំនួប​លើក​នេះ ដោយសារ​កីឡាករ ORONO TOR TAWATHAI ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែលមាន​ជើង​រឹងមាំ និង​មាន​បច្ចេកទេស​ខ្ពស់​ហើយ​ជា​កីឡាករ​ដែលមាន​ប្រវត្តិ​ប្រកួត​រហូតដល់​ជាង១០០ដង និង​ជា​កីឡាករ​មួយរូប​ដែល​ធ្លាប់​ប្រកួត​ក្នុង​កម្មវិធី Thai Fight ទៀតផង។ ហើយ​សម្រាប់​ការ​ចាញ់​របស់ ORONO TOR TAWATHAI កាលពី​ថ្ងៃទី២២ ខែសីហា លើក​មុន​នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ​ជាការ​ភ្លាត់ស្នៀត​របស់គេ​ប៉ុណ្ណោះ។

កីឡាករ កែវ រំ​ចង់ មកពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ៨ភ្នំ​ទ្រព្យ ធ្លាប់​ប្រកួត ១២៩ដង ចាញ់១០ដង ស្មើ៥ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់៥៤ដង នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ORONO TOR TAWATHAI នា​រសៀល​ថ្ងៃនេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ៕


Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com