ព័ត៍មានសុខភាព
សុខភាព៖ បើ​ចង់ឱ្យ​សមរភូមិ​លើ​គ្រែ​យប់​នេះ​កាន់តែ​អស្ចារ្យ​គួរតែ​តម​អាហារ​ទាំងនេះ
02, Oct 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
អាហារ និង​ការ​រួមភេទ​មាន​ទំនាក់ទំនង​គ្នា​ណាស់។ អ្វីដែល​អ្នក​ញ៉ាំ​តែងមាន​ឥទ្ធិពល​ទៅលើ​រាងកាយ និង​ជួយ​ឱ្យ​អាច​កើន​អារម្មណ៍​រ៉ូ​ម៉ែន​ទិច ឬ​អាច​នឹង​ងងុយគេង​ដូច​ទារក​ដែរ។ ដូច្នេះ​បើសិនជា​អ្នក​កំពុងតែ​រៀប​គម្រោង​ដុត​ភ្លើងតណ្ហា​ឱ្យ​កាន់តែខ្លាំង​សម្រាប់​យប់​នេះហើយ​នោះ ចូរ​ប្រាកដថា អាហារ​ពេលយប់​របស់​អ្នក​មិនមាន​ឈ្មោះ​អាហារ​ខាងក្រោម​នេះឡើយ។

 
អាហារ​សមុទ្រ
មិនមែន​រាល់​ត្រី​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​ចំណង់​ផ្លូវភេទ​ឡើយ។ តាមពិត ត្រី​ចៀន​ដ៏​ល្អ​មួយ​សម្រាប់​អាហារ​ពេលយប់​អាច​នឹង​បង្កើន​អារម្មណ៍​សម្រាប់​សកម្មភាព​មួយចំនួន​បាន។ ប៉ុន្តែ​ត្រី​ដែល​ស្ថិតក្នុង​ទឹកសមុទ្រជ្រៅៗដូចជា ត្រី​ឆ្លាម ត្រី​សា​ឌី​ន ឬ​ត្រី Mackerel ប្រហែល​ជាមាន​ជាតិពុល ឬ​បា​រ៉​ត​ច្រើន។ ការស្រាវជ្រាវ​មួយ​បានឱ្យដឹងថា សារធាតុ​គីមី​ទាំងនេះ​ពេល​ចូលដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​នឹង​រំខាន​ខ្លាំង​ដល់​ជីវិត​ផ្លូវភេទ​មនុស្ស​បាន ជាពិសេស​មនុស្ស​ស្រី​តែម្តង។ 
 
សូកូឡា
អ្វី​ដែលជា​ដំណឹង​អាក្រក់​សម្រាប់​អ្នក​និយម​ញ៉ាំ​ស្ករ​សូកូឡា​នោះ​គឺ​បែប​នេះឯង ប៉ុន្តែ​វា​មិនមែន​ចង់​បញ្ជាក់ថា​ត្រូវ​ស្អប់​វា​តែម្តង​នោះទេ។ អ្នក​អាច​ញ៉ាំ​ស្ករ​សូកូឡា​ខ្មៅ​មួយ ឬ​ពីរ​ដុំ ហើយ​វា​នៅតែ​រក្សា​អារម្មណ៍ និង​ថាមពល​បាន​ដដែល​ដោយសារតែ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​រប​ស់វា​តែម្តង។ ប៉ុន្តែ​អ្នក​គួរតែ​បារម្ភ​វិញ​បើសិនជា​ញ៉ាំ​លើស​ចំនួន​ខ្លាំង។ ចូរ​ចាំ​ថា ស្ករ​សូកូឡា​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្នាំ​ផ្តល់​សម្រើប​នោះ គឺមាន​សារធាតុ Cocoa ជា​ប្រភេទ Methylxanthines ដែល​ធ្វើឱ្យមាន​អារម្មណ៍​ពេល​ស្ទាប់អង្អែល​សាច់។ រឿងនេះ​អាច​នឹង​ធ្វើឱ្យ​អ្នក​លែងមាន​អារម្មណ៍​វិញ​បានជា​ពិសេស​ការបង្កើត​ភាពស្និទ្ធស្នាល​តែម្តង ដូច្នេះ​មិនត្រូវ​ញ៉ាំ​វា​ច្រើនពេក​ទេ។ 
 
ដំឡូង
អាហារ​ប្រភេទ​ម្សៅ​អាមីដុង​មួយ​នេះ​សម្បូរ​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​អាថ៌កំបាំង​ច្រើនណាស់។ យ៉ាងណាមិញ វា​មិនបាន​ផ្តល់​អ្វី​ល្អ​ដល់​អ្នក​ទេ​នៅពេល​និយាយ​អំពី​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ ព្រោះ​អី​ជាតិ​អាមីដុង​ក្នុង​អាហារ​មួយ​នេះ​នឹង​ធ្វើឱ្យ​ល្ហិតល្ហៃ ហើយ​អាច​នឹង​ងងុយគេង​ទៀតផង។ ដូច្នេះ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ដំឡូង​បើសិនជា​អ្នក​ចង់ឱ្យមាន​អារម្មណ៍​រ៉ូ​ម៉ែន​ទិច។ 
 
សណ្តែកសៀង
សណ្តែកសៀង​សម្បូរ​ជាងគេ​គឺ​ប្រូតេអ៊ីន ប៉ុន្តែ​វា​មិនមែនជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់​បុរស​ឡើយ។ ចាប់តាំងពី​អាហារ​មួយ​នេះ​មាន​មុខងារ​ស្រដៀង​នឹង​អ័រម៉ូន​ភេទស្ត្រី អេ​ស្ត្រូ​ជែ​ន​មក ឱកាស​នៃ​ការប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​បុរស​ពិត​ជាមាន​ច្រើន។ វា​ក៏​អាច​នាំឱ្យ​ងាប់​លិង្គ និង​បុរស​ជ្រុះ​សក់​បានដែរ។ 
 
អាហារ​ឆា ឬ​ចៀន
ការ​ញ៉ាំ​បឺ​ហ្គឺ ឬ​មាន់​ចៀន​មិន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មុខម្ហូប​សម្រាប់​យប់​ដ៏​រ៉ូ​ម៉ែន​ទិច​នោះទេ។ ជាតិ​ខ្លាញ់ Trans-fat ដែលមាន​ក្នុង​អាហារ​ទាំងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​លើ​អ័រម៉ូន​ភេទ​ទាំងប្រុស និង​ស្រី​ទេ តែ​ក៏​ធ្វើឱ្យមាន​អារម្មណ៍​អស់កម្លាំង និង​ល្ហិតល្ហៃ​ដែរ​ក្នុងពេល​ចាប់ផ្តើម​សមរភូមិ​ក្តៅ​សាច់។ 
 
 
 ត្រួតពិនិត្យ​ដោយ​www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com