ប្លែកៗ
អន្តរជាតិ
ស្ត្រី​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​ប្រកប​របរ​ពេស្យាចារ​ពីរ​ឆ្នាំ​ក្នុង​បន្ទប់ទឹក​យន្តហោះ
09, Oct 2015 , 9:19 am        
រូបភាព
ដោយ: ធីតា
ស្ត្រី​អ្នកបម្រើ​លើ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តែងតែ​ប្រកប​របរ​ពេស្យាចារជារឿយៗ ក្នុងអំឡុងពេល​ជើងហោះហើរឆ្ងាយៗ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Al-Saada ។ សម្រាប់​ការបម្រើ​សេវា​ផ្លូវភេទ​ម្តង ស្ត្រី​រូបនេះ​យក​ថ្លៃ​ប្រមាណ ២ ២០០ ដុល្លារ។



ស្ត្រី​ម្នាក់នេះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​បណ្តេញចេញភ្លាមៗ បន្ទាប់ពី​ត្រូវគេ​ចាប់បាន​កំពុង​បម្រើសេវា​ផ្លូវភេទ​ក្នុង​បន្ទប់ទឹក​យន្តហោះ។ ស្ត្រី​វ័យក្មេង​រូបនេះ​បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ប្រកប​របរ​ពេស្យាចារ​លើ​យន្តហោះ​មែន នេះ​បើតាម​គេហទំព័រ​ព័ត៌មាន​អង់គ្លេស Daily Mail ។ គេហទំព័រ​នេះ​មិនបាន​បង្ហើប​ឈ្មោះ​ក្រុមហ៊ុន​អាកាសចរណ៍​ទេ ប៉ុន្តែ​បាន​បញ្ជាក់ថា ស្ត្រី​អ្នកបម្រើ​ការ​លើ​យន្តហោះ​នេះ​បាន​លក់ខ្លួន​លើ​យន្តហោះ ដែល​នាង​ត្រូវ​បម្រើភ្ញៀវ ហើយ​ភាគច្រើន គឺ​លក់ខ្លួន​ក្នុងអំឡុង​ជើងហោះហើរឆ្ងាយ។ បើ​គិត​តាម​តម្លៃ​ថ្លៃ​សេវាកម្ម​ផ្លូវភេទ​ដែល​នាង​យក​ពី​ភ្ញៀវ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ នាង​រកប្រាក់​បាន​ពី​របរ​នេះ​ជិត ១០ ម៉ឺន​ដុល្លារ។

កាលពី​ខែធ្នូ ឆ្នាំ ២០១៤ កាសែត​ជប៉ុន Tokyo Reporter ក៏បាន​បង្ហើប​ផងដែរ​ថា ប្រឈម​នឹង​បញ្ហា​ប្រាក់បៀវត្ស​ធ្លាក់ចុះ ស្ត្រី​អ្នកបម្រើ​ជប៉ុន​លើ​យន្តហោះ​មួយចំនួន​បាន​ឆ្លៀត​រក​កម្រៃ​បន្ថែម ដោយ​ការលក់​សម្រស់​របស់ខ្លួន​ឲ្យ​អ្នកដំណើរ និង​អាកាសយានិក។ បើតាម​សារព័ត៌មាន​នេះ របរ​ពេស្យាចារ​លើ​យន្តហោះ​តែងតែ​កើតមានជារឿយៗ ប៉ុន្តែ ថ្លៃ​សេវាកម្ម​ផ្លូវភេទ​រយៈពេល ៩០ នាទី​គឺ​ត្រឹមតែ​ប្រមាណ​ពី ៤៥០ ដុល្លារ​ទៅ ៦៧០ ដុល្លារ​ប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com