អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋ​អាស៊ាន​ណាខ្លះ​មិន​ធ្លាប់បាន​ធ្វើជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​UN?
12, Oct 2015 , 9:30 pm        
រូបភាព
ដោយ:
ក្រុមប្រឹក្សាសន្តិសុខ គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ទាំង​ប្រាំមួយ​របស់​អង្គការសហប្រជាជាតិ។ តួនាទី​សំខាន់​របស់​ស្ថាប័ន​នេះ​ភាគច្រើន​ផ្តោតទៅលើ​បញ្ហា​សន្តិសុខ​និង​សន្តិភាព​របស់​ពិភពលោក។ ស្ថាប័ន​នេះ មាន​សមាជិក​សរុប១៥រដ្ឋ ដែលមាន៥រដ្ឋ​ជា​សមាជិក​អចិន្ត្រៃយ៍ និង ១០រដ្ឋ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍។ ជាមួយគ្នានេះ គេ​សង្កេតឃើញថា​មានតែ​រដ្ឋ​អាស៊ាន​មួយចំនួន​តែប៉ុណ្ណោះ ដែល​ធា្ល​ប់​បាន​ធ្វើជា​សមាជិក​មិន​អចិន្ត្រៃយ៍។



ដោយ​មិន​និយាយ​ពី​តំណាង​នៃ​តំបន់ និង ការបោះឆ្នោត​ជ្រើសរើស ដើម្បី​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ រដ្ឋនីមួយៗ ត្រូវបាន​កេរ្តិ៍​ល្អ និង បាន​ចូលរួមចំណែក​ច្រើន​ក្នុង​ប្រតិបត្តិការ​នានា​របស់​អង្គការ​ប្រជាជាតិ។ ជាពិសេស រដ្ឋ​នោះ​ត្រូវមាន​ឥទ្ធិពល​ក្នុងការ​បញ្ចុះបញ្ចូល​សមា​ជិ​ក​ផ្សេងទៀត ដើម្បី​គាំទ្រ។

សម្រាប់​សមាជិក​អាស៊ាន​វិញ មានតែ​រដ្ឋ​មួយចំនួន​ទេ​ដែល​ធ្លាប់​ធ្វើជា​សមាជិក​ស្ថាប័ន​នេះ ខណៈ​រដ្ឋ​ផ្សេងទៀត មិន​ធ្លាប់​ទទួលបាន​អាសនៈ​សូម្បី​តែម្តង។ រដ្ឋ​ទាំងនោះ​រួមមាន ព្រុយ​ណេ ក​ម្ព​ជា ឡាវ និង មី​យ៉ាន់​ម៉ា។ កត្តា​មួយចំនួន ដែល​រដ្ឋ​ទាំងនេះ មិនអាច​ទទួលបាន​អាសនៈ ជាប់ទាក់ទង​នឹង​ចំណែក នៃ​ការចូលរួម​សន្តិសុខ និង សន្តិភាព ក៏​ដូច​ប្រទេស​ទាំងនេះ ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ច្រើនពេក (លើកលែង​ព្រុយ​ណេ)។

ខាងក្រោម​នេះ​គឺជា​ឆ្នាំ​ដែល​រដ្ឋ​អាស៊ាន ដែល​ធ្លាប់ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ៖
១. ម៉ាឡេស៊ី ៖ ១៩៦៥, ១៩៨៩-១៩៩០, ១៩៩៩-២០០០, ២០១៥-២០១៦
២. ហ្វីលីពីន ៖ ១៩៥៧, ១៩៦៣, ១៩៨០-១៩៨១, ២០០៤-២០០៥
៣. សិង្ហ​បុរី ៖ ២០០១-២០០២
៤. ថៃ ៖ ១៩៨៥-១៩៨៦, ថៃ នឹង​ប្រជែង​តំណែង​នេះ​នៅ​ឆ្នាំ​ចុងឆ្នាំ២០១៦ជាថ្មី
៥. វៀតណាម ៖ ២០០៨-២០០៩
៦. ឥណ្ឌូនេស៊ី ៖ ១៩៧៣-១៩៧៤, ១៩៩៥-១៩៩៦, ២០០៧-២០០៨ ៕



Tag:
 ក្រុម​ប្រឹក្សា​សន្តិសុខ UN
© រក្សាសិទ្ធិដោយ thmeythmey.com