ជាតិ
រូបត្លុក
ប្រេត​មាន១២ពួក
18, Sep 2016 , 3:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រេត ជា​សត្វ​មួយ​ប្រភេទ ដែលមាន​ស្ថាន​ឬ​ភព ជាទី​អាស្រ័យ និង​ជាទី​ចាប់កំណើត ដូច​សត្វ​ដទៃទៀត​ដែរ។ ស្ថាន​ប្រេត ជា​ស្ថាន​មួយ ដែល​ស្ថិតក្នុង​ស្ថាន​អបាយភូមិ រួមមាន​ស្ថាន​នរក, ស្ថាន​ប្រេត, ស្ថាន​អសុរកាយ និង​ស្ថាន​តិរច្ឆាន។ ដូច្នេះ សត្វ​ប្រេត ពិត​ជាមាន​ក្នុង​ធម្មជាតិ​មែន បើតាម​ព្រះធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ ដូច​ការរៀបរាប់​មក​នេះ។



ក្នុង​ស្ថាន​ប្រេត​នេះ មាន​សត្វ​ប្រេត មាន​ចំនួន១២ពួក​គឺ វ​ន្តា​ស​ប្រេត១, កុណ​បាស​ប្រេត១, គូថ​ខា​ទក​ប្រេត១, អគ្គិ​ជាល​មុខ​ប្រេទ១, សូ​ចិ​មុខ​ប្រេត១, ត​ណ្ហ​ដ្តិ​ប្រេត១, សុ​និ​ជ្ឈា​មក​ប្រេត១, ស​ត្ថ​ង្គ​ប្រេត១, បព្វ​ត​ង្គ​ប្រេត១, អ​ជគរ​ង្គ​ប្រេត១, វិមាន​ក​ប្រេត១, និង​ម​ហិ​ទ្ធិ​ក​ប្រេត។ ប្រេទ​ទាំង១២ពួកនេះ មាន​រូបខុសៗគ្នា និង​ទទួលរង​ទុក្ខផ្សេងៗគ្នា ទៅតាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ បញ្ហា​ប្រេត១២ មិនអាច​រៀបរាប់​ម្តងមួយៗនៅពេលនេះ​បានទេ ដូច្នេះ​សូម​រៀបរាប់​ដោយ​សង្ខេប​ប៉ុន​ណឹ​ង​ចុះ៕



© រក្សាសិទ្ធិដោយ thmeythmey.com