ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ការប្រើ​សញ្ញា​វង់ក្រចក ( ) និង​សញ្ញា​ឃ្នាប [ ] នៅក្នុង​ភាសា​ខ្មែរ​ខុសគ្នា​ដូចម្តេច?
12, Oct 2015 , 2:00 pm        
រូបភាព
ភ្នំពេញ៖ លោក​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ច័ន្ទ សំណព្វ បាន​ពន្យល់​ពី​ភាពខុសគ្នា​នៃ​ការប្រើ​សញ្ញា​វង់ក្រចក ( ) និង​សញ្ញា​វង់​ដង្កាប់ ឬ​ឃ្នាប់ [ ] យ៉ាង​ដូច្នេះ​ថា៖ ការប្រើ​សញ្ញា​វង់ក្រចក ( ) ទីមួយ ដើម្បី​ស្តែង​ពីអ្វី​ដែល​យើង​និយាយ​ពីមុនមក។ ឧទាហរណ៍៖ ប្រទេស​ម​ម្ពុ​ជា (ព្រះរាជាណាចក្រ​កម្ពុជា​អច្ឆរិយ) គឺជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​បេតិកភណ្ឌ, វប្បធម៌។ល។



ទី​ពីរ ដើម្បី​បន្ថែម​ពីអ្វី​ដែល​យើង​និយាយ​ហើយ ប៉ុន្តែ​មិនទាន់​អស់​សេចក្តី ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា អ្វីដែល​មាននៅ​ក្នុង​វង់ក្រចក ( ) គឺ​មិនមែន​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​អត្ថន័យ ដែល​យើង​សរសេរ​ពី​ខាងដើម​នោះទេ ប៉ុន្តែ បញ្ជាក់​ពី​ប្រភេទ ឬ​រឿងរ៉ាវ​មួយទៀត ដែល​អាចមាន​ទំនាក់ទំនង ឬ​គ្មាន​ទំនាក់ទំនង​ជាមួយនឹង​អ្វីដែល​យើង​បាន​ពោល​ខាងដើម។ ឧទាហរណ៍៖ ទុក្ខសោក​រាស្ត្រ ជា​ទុក្ខសោក​របស់​ព្រះអង្គ (ព្រះបាទ​ជយ​វរ្ម័នទី៧)។ ពាក្យ​នៅក្នុង​វង់ក្រចក (ព្រះបាទ​ជយ​វរ្ម័នទី៧) គឺ​បញ្ជាក់​ពី​ប្រភពដើម​នៃ​ឃ្លា​មួយ​ថា «ទុក្ខសោក​រាស្ត្រ ជា​ទុក្ខសោក​របស់​ព្រះអង្គ» នេះ​គឺជា​ឃ្លា​មួយ​របស់​ព្រះបាទ​ជយ​វរ្ម័នទី។

រីឯ​ការប្រើ​សញ្ញា​វង់​ដ​ង្គា​ប ឬ​ឃ្នាប់ [ ] នេះ គឺ​គេ​ប្រើ​ពី​ខាងក្រៅ​វង់ក្រចក ( ) មានន័យថា ប្រើ​វង់ក្រចក​មួយ​ជាន់​ហើយ ទើប​យើង​ប្រើ​វង់​ដ​ង្គា​ប [ ] ពីលើ​មួយ​ជាន់​ទៀត ដើម្បី​ជៀសវាង​ការប្រើ​សញ្ញា​វង់ក្រចក ( ) មួយ​ទាន់​ហើយ មួយ​ជាន់​ទៀត។ បន្ថែម​ពីនេះ​លោក​បណ្ឌិត ច័ន្ទ សំណព្វ ក៏បាន​ពន្យល់​ពី​ករណី​មួយចំនួន ដែល​គេ​ប្រើ​សញ្ញា​វង់​ដ​ង្គា​ប [ ] ទៅតាម​ភាសា​បារាំង និង​អង់គ្លេស ថា គេ​ប្រើ​សញ្ញា​វង់​ដ​ង្គា​ប [ ] នេះ ដើម្បី​បញ្ជាក់​ពី​ការដកស្រង់​ឃ្លា ដែល​មិន​ទាំងស្រុង៕

ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​លម្អិត​នៅក្នុង​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក​បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា៖ 




© រក្សាសិទ្ធិដោយ thmeythmey.com