ពីនេះ ពីនោះ
គន្លឹះ​សុខភាពខ្លីៗ៖ ប្រយ័ត្ន​រឿង​កូន ប្រើ​អ៊ី​ន​ធើ​ណេ​ត
13, Oct 2015 , 6:00 am        
រូបភាព
ដោយ: ថ្មីៗ

ឪពុកម្តាយ​គ្រប់រូប គួរ​តាមដាន ឬ​ចូលរួម​ជាមួយកូនៗ ដើម្បី​ប្រាកដថា កូន​របស់​អ្នក ប្រើ​អ៊ី​ន​ធើ​ណេ​ត ដោយមាន​សុវត្ថិភាព។



សាកលវិទ្យាល័យ Michigan បាន​ណែនាំ ឲ្យ​ឪពុកម្តាយ​គ្រប់រូប គួរតែ៖


•    ចាត់វិធានការ​ណាមួយ ដើម្បី​គ្រប់គ្រង​ការលេង​អ៊ី​ន​ធើ​ណេ​តរបស់កូនៗ
•    ដាក់​កុំព្យូទ័រ នៅ​កន្លែង​ដែល​អាច​មើលឃើញ​ងាយ ហើយ​មិនត្រូវ​ដាក់​វា នៅក្នុង​បន្ទប់​គេង​កូន​ឡើយ
•    ចាក់សោរ ឬ​ប្លុក គេហទំព័រ​អាសអាភាស ឬ​គេហទំព័រ​ណា ដែល​ក្មេង​មិនគួរ​មើលឃើញ​ជាដើម
•    ប្រើ​អ៊ី​ន​ធើ​ណេ​ត​ជាមួយគ្នា៕

អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅ​ភា​រ៉ា
ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com