ជាតិ
ពាក្យសម្បថ និង​អត្ត​ន័យ​ក្នុងសង្គម​ខ្មែរ
11, Oct 2015 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
វិស័យ​សីលធម៌ បាន​ចាក់ឫស​យ៉ាងជ្រៅ​ក្នុង​ផ្នត់គំនិត​របស់​ជនជាតិ​ខ្មែរ​ចាប់​តាំង ពី​អតីតកាល​ដ៏​យូរលង់ និង​បន្ត​រហូតមក​បច្ចុប្បន្ន​ភាព។ បើ​យើង​ក្រលេក មើល​ទំព័រ​ប្រវត្តិសាស្ត្រ​យើង​នឹង​ឃើញថា មាន​សញ្ញាណ​ជាច្រើន ពាក់ព័ន្ធ​ទៅនឹង​វិស័យ​គ្រឹះ​ខាងលើនេះ ដូចជា​ការស្បថ​ស្បែរ ឬ​ធ្វើ​សច្ចាប្រនិធាន​ជាដើម​ជា​សក្ខីភាព​ស្រាប់។ ហើយ​ពាក្យសម្បថ​នេះ​មិន​ត្រឹមតែ​សម្រាប់​សព្វ​មុខ​នាម៉ឺន​មន្ត្រី​ក៏ប៉ុន្តែ លើសពីនេះ​ទៀត ត្រូវបាន​សហគមន៍​ជនជាតិភាគតិច​នានា​ដែល​រស់​នៅតាម​តំបន់​ព្រៃភ្នំ​ឬ ខ្ពង់ខ្ពស់​កំពុង​អនុវត្ត​ផងដែរ។ ទាំងនេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ចំណាស់ និង​អត្ថិភាព​នៃ​ការ​សម្បថ​ដែលជា​មរតក​ប្រពៃណី​វប្បធម៌​ក្នុងសង្គម​ខ្មែរ។



ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី១ ដែលជា​សម័យកាល​មួយ​ដែល​ប្រទេស​កម្ពុ​ជាមាន​ភាព​រំជើប​រំជួល​ដោយមាន ការបះបោរ​ពី​សំណាក់​ប្រជាជន​នៅ​ខេត្តបាត់ដំបង និង​មន​ខ្មែរ​នៅក្នុង​ខេត្ត​លពបុរី​តម្រូវ​ឲ្យ​មានការ​ស្បថស្បែរ​ពី​សមាជិក គ្រប់​ជាន់ថ្នាក់​ក្នុង​រាជរដ្ឋាភិបាល​របស់​ទ្រង់។ ដោយសារតែ​ខ្លឹមសារ​ដែល​ព្រះអង្គ​បាន​បន្សល់ទុក​លើ​ផ្ទាំង​សិលាចារឹក (k.292-ka 501) ទើប​ធ្វើ​ឲ្យ​ដឹង​អំពី​សារៈសំខាន់​នៃ​ពាក្យសម្បថ​នា​ស.តទី១១ ដែលមាន​ខ្លឹមសារ​ដូចតទៅ:

“ នៅ​មហាសករាជ៩៣៣. ៩កើត​ខែភទ្របទ​ថ្ងៃអាទិត្យ​នេះ​គឺជា ពាក្យសម្បថ​យើងទាំងអស់គ្នា ដែល​នៅ​ជា​ភាគ​តម្រួច (ឯក, ទោ, ត្រី​ណិ​និង​ចត្វា​វិ) វេលា​សម្បថ​នេះ​យើង​សូម​កាត់​ដៃ​ថ្វាយ​ជីវិត​ដោយ​ភក្តីភាព​ដ៏​បរិសុទ្ធ​របស់​យើង ចំពោះ​ព្រះបាទ​សម្តេចព្រះ​ស្រី​សូរ្យ​វរ្ម័ន យើង​សូម​ធ្វើ​សម្បថ​នៅ​ចំពោះមុខ​ព្រះ​អគ្គី (ព្រះ​ភ្លើង) ព្រះ​រតនវត្ថុ​និង​ព្រា​ហ្ម​ណា​ចា​រ្យ​ទាំងអស់។ យើង​មិន​គោរព​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ត្រិ​យ​ណា​ដទៃទៀត​ក្រៅពី ព្រះអង្គ​ឡើយ។ យើង​មិន​ក្លាយទៅជា​ខ្មាំងសត្រូវ​ចំពោះ​ព្រះអង្គ​ឡើយ។

“ អំពើ​ទាំងឡាយណា​ដែល​កើតចេញពី​សេចក្តី​កតញ្ញូ​ភក្តី ចំពោះ​ព្រះបាទ​ស្រី​សូរ្យ​វ​ម៌​ទេព​នោះ​យើង​គប្បី​ខិតខំ​ធ្វើ។ បើសិនជា​ពេល​មាន​ចម្បាំង​យើង​ខិតខំ​ច្បាំង​យ៉ាង​មោះមុត​ឲ្យ​អស់ពី​សន្តាន​ចិត្ត​យើង​មិន​គិត​ស្ងួន(សំចៃ) នូវ​ជីវិត​យើង​ដោយ​ភក្តីភាព​របស់​យើង ចំពោះ​ព្រះអង្គ​ឥត​រត់​គេចវេស​ពី​សង្គ្រាម​ចម្បាំង​ឡើយ​ទោះបី​ពេល​ឥតមាន​ចម្បាំង។ បើសិនជា​យើង​ស្លាប់​ដោយសារ ជំងឺ​ប្រចាំ​ខ្លួន​យើង​នឹង​សូម​ឲ្យ​ការ​ទទួលផល​ល្អ​នៃ​ភាពស្មោះត្រង់​ចំពោះ​ព្រះមហា​ក្សត្រិយ៍​កើតមាន​ដល់​យើង។ បើសិនជា​យើង​អាច​បម្រើរាជការ​រហូត​ដល់​អស់​ជីវិត​នុះ​យើង​ស្លាប់​ដោយ​ប្រការណាៗមួយ​គួរ​យើង​ស្លាប់​យ៉ាងនេះ​ដោយ​ភក្តីភាព។

“ ប្រឹ​សិន​បើ​ក្នុង​រាជការ​នៃ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេព​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​មក​ប្រើ​យើង​ឲ្យ​ទៅ​ទី​ដ៏​ឆ្ងាយ​ព្រោះ​ទ្រង់​ត្រូវការ​ព័ត៌មានផ្សេងៗនោះ​យើង​នឹង​ខិតខំ​ស្វែងរក​ថ្វាយ​ឲ្យ​ដឹង​អស់​ហេតុការណ៍ពិតៗឲ្យ​បាន​ក្បោះក្បាយ​តាម​គន្លង​ពាក្យសម្បថ​នៃ​យើងគ្រប់ៗប្រាណ។

“ បើសិនជា​យើង​មិនបាន​គោរព​តាម​ព្រះ​រាជបញ្ជា​ពាក្យសម្បថ​នេះ​ទេ​យើង​សូម​ឲ្យ​ព្រះមហា​ក្សត្រិយ​ដែល​សោយរាជ្យ​ក្នុង​ថ្ងៃ​អនាគត​ដាក់ទណ្ឌកម្ម​ដល់​យើងខ្ញុំ​កុំ​ឲ្យ​ខ្វះ​ប្រការ​ណាមួយ​ឡើយ។

“ បើសិនជា​យើង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ខុស​អំពី​ពាក្យសម្បថ​នេះ​សូម​ឲ្យ​យើង​ទៅ​កើត​នៅ​ឋាននរក៣២ជាន់​រហូតដល់​អស់​ព្រះអាទិត្យ​និង​ព្រះ​ចន្ទ។

“ បើសិនជា​យើងទាំងអស់គ្នា​គោរព​តាម​ព្រះរាជ​បញ្ជា​ដោយ​បរិសុទ្ធ​តាម​ពាក្យសម្បថ​នេះ​សូម​ឲ្យ​ព្រះមហា​ក្សត្រិយ​ចេញ​ព្រះរាជ​បញ្ជា​ដើម្បី​ឲ្យ​ទូលបង្គំ​បាន​នៅ​ថែរក្សា​ការកសាង​បុណ្យ​បារមី​ព្រះអង្គ​នៅក្នុង​ព្រះ​នគរ​យើង​និង​សូម​សម្បត្តិ​ទាំងពួង​ចូរ​មាន​ដល់​គ្រួសារ​យើង​ដោយ​សេចក្តីសុខ។ស្វាមី​ភក្តី​របស់​យើង​ចំពោះ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេព​ដែល​ព្រះអង្គ​ទ្រង់​បាន​គ្រង​រាជ​ពេញលក្ខណៈ​តាំងពី​មហាសករាជ៩២៤(ត្រូវ​នឹង​ឆ្នាំ១០០២នៃ​គ្រិ​ស្គ​សករាជ) ។លទ្ធផល​នៃ​ស្វាមី​ភក្តី​របស់​យើង​តាំងពី​លោក​យើង​នេះ​រហូតដល់​បរលោក” ។

 ដើម្បី​ជា​មូលដ្ឋានគ្រឹះ​នៃ​គោលការណ៍​ខាងលើនេះ​ផងដែរ​ក្នុងការ​ស្វែងយល់ អំពី​អត្ថន័យ​គួរ​គប្បី​លើក​ពាក្យ​ស្បថ​ដែល​គេ​បាន​អាន​នៅ​ចុង ស.តទី១៩ជាពិសេស​នៅ​ដើម​ស.តទី២០នៅ​សាលាដំបូង(ព.ស២៤៨៤) ជា​ពត៌មាន​ហើយ​មាន​ខ្លឹមសារ​ដូចតទៅ​នេះ:

’អ​ហំ​ន​ហ​មិ​សិរសា​សុស​ម្ពុ​ទ្ធោ​តិ​លោត​រាន់​អ​ហំ​វិ​សុទ្ធោ​ន​ម​ស្ប​មា​នោ​សង្ឃ័​វ​រំ។ស​ព្វេ​ទេវា​កិ​រិ​វនា​ស​ក្តេ​តរា​បំ​ច​អន្ត​លិ​ក្តោ​វិ​មា​នំ​មហា​រា​ជំ​កុម្ម​ក្ខោ​ត្តេ។មេរុ​រាជា​រុ​ក្ខោ​ទេ​វាត​រុ​ទ្ធា​នា​តេ​កោ​សយ​មោ​ឥ​ន្ទោ​ព្រ​ហ្មេ​សុណ​ន្តុ​តេ​ប​ធិ​ដ្ឋា​នា។

 អ​ហំ​រី​ខ្ញុំ​លើ​កករ​ប្រណម្យ​ដាក់​លើ​សិរសា​បង្គំ​ព្រះពុទ្ធ​ជា​មកុដ​លោកា​ព្រះធម៌​សម្មា​ព្រះសង្ឃ​សាវ័ក។បង្គំ​ព្រះ​សី​ជា​អង្គ​មេត្រី​ពង្ស​ពុទ្ធ​ច័​ក្រ​ព្រះសង្ឃ​ភូមិន្ទ​ព្រះឥន្ទ​ទ្រង់​ស័ក្តិ​ព្រះព្រហ្ម​វរ​ភ័ក្ត្រ​ព្រះ​យមរាជ។បង្គំ​ព្រះ​នារាយណ៍​ព្រះ​ភិ​រុណ​ព្រះពាយ​ធរណី​គង្គា​ព្រះ​ចតុលោកបាល​ព្រះ​កាល​ទេវា​ព្រះ​សូរ្យ​ម​ន្ទ្រា​ព្រម​ព្រះ​ពៃ​ស្រ​ពណ៌។អញ្ជើញ​ទេព្តា​ទាំង​ឆកាមាវចរ​សាយ​សព្វ​ទាំង​ទេព​គិរី​ទា​ទី​ភូមិ​ភព​ឋាន​ថេរ​ឋិត​នៅ​គ្រប់​រុក្ខា​កាស​ឋាន។ទោះ​ទេពនិករ​គ្រុឌ​វិជាធរ​នៅ​ហិមពាន្ត​អារក្ស​តូចធំ​មក​ជុំនា​ឋាន​នេះ​ជា​ប្រធាន​សាក្សី​យើងខ្ញុំ។អញ្ជើញ​អារក្ស​ឃ្លាំងមឿង​សំរិទ្ធ​ស័ក្តិ​រុងរឿង​ជាធំ​មេស​ភ្នំ​បាត​ព្រះ​ធាតុ​បាភ្នំ​រាជទ្រព្យ​ឧ​ត្ត​ម​ឧដុង្គ​មានជ័យ។អញ្ជើញ​មេស​វិហារ​សំណ​នៅ​ក្រាំង​ពន្លៃ​ពន្លះ​ពាក់​ព្រ័ត្រ​សំរិទ្ធ​ជ័យ​មេស​ស្បាត​ស្បៃ​កោះ​កំពង់​រាប។ប្រាំបី​ឆោម​ជ្រែក​ពញាឮ​ស​ង្វែ​កដាំ​រាយ​ដាំ​ជាប់​តាំង​ស្តុក​ឈូក​ក្រាយ​ក្រង​លាយ​ព្រៃ​ច្រាប​ត្រពាំង​បោះ​អាប​កោះ​ចិន​បាធាយ។ភ្នំ​ត្រប់​ភ្នំ​ដិ​ល​ព្រៃ​ត្រើយ​ត្រងិល​ពាក់​ព្រ័ត្រ​តាំង​ស្នាយ​ភ្នំ​ត្រោក​ជើងព្រៃ​បា​ជ័យ​បាធាយ​ចតុ​លោក​ភូមិ​ស្វាយ​ភ្នំ​កំពង់លែង។មេស​ត្នោតជុំ​កោះ​កំញាន​ធំ​ព្រែក​ព្រាម​ពាម​ត្រែង​ពាម​ផាត់​សណ្តាយ​ជ្រោយ​ក្រាយ​ភ្នំ​ត្បែង​ស្ទឹង​ស្ទោង​ជីក្រែង​ដាំ​ប្រាំង​ព្រៃក្តី។មេស​សន្ទុក​ជី​សូរ​ព្រៃ​ស្រុក​ភ្នំ​ក្បាលដំរី​ដាំ​ឈើ​ទាសា​ព្រៃ​ចារ​ភ្នំ​ដី​ព្រំ​នាទរ​ស្រី​ព្រះឥន្ទ្រ​អាធារ។ចុង​ខ្នៀស​ភ្នំ​ក្រោម​ព្រែក​បន្ទាយ​ឆោម​ព្រែក​បន្ទាយ​ទ្វារ​ភ្នំ​ព្រះ​អូរ​ធា​យ​បារាយណ៍ទឹកថ្លា​មហាសៀក​ក​រិ​ទ្វា​លលេ​បាក់ដង។ភ្នំ​បូក​បាក់​ខែង​ស្ពាន​ទិព្វ​ស្ពាន​ត្រែង​ត្នោត​ព្រះ​ដំបង​បាណន់​វត្ត​ឯក​ពាម​ខ្វែក​ភ្នំ​ថ្ពក​បរិបូ​ខ្លុង​ត្រង​ពោធិសាត់​ក​ម្រែង។ព្រៃ​ថូ​ពាន​ដាំង​ភ្នំ​ខ្ជោល​ត្រពាំង​ចង់​ចារ​ត្រា​ត្រែង​កៀន​កំពង់់ថ្ម  ស្រី​ស​អូ​វែង​បែក​ចាន​តាំង​ស្លែង​ព្រៃ​កក្តា​ត​ព្រៃ​ក្តួច។មេស​ព្រៃ​ព្រា​ស​ភ្នំ​ត្រាវ​បា​រ៉ា​លតា​កែវ​ក្រ​សួ​ចក្រ​ឡាញ់​ជើង​ផ្ទ​ន​ព្រៃ​ពូន​ព្រៃ​ពូច​ភ្នំ​ស្រង់​ភ្នំស្រួច​បឹង​ជ្រោង​ត្បូ​វ​ឃ្មុំ។ខ្មួញ​ខ្មែរលើ​លាំង​ដៃ​ជួរ​ត្រពាំង​កោង​កោះ​បាភ្នំ​ភ្នំ​ជើង​មេ​ដែង​ទូកវែង​ស្វាយជ្រំ​ពាម​រាំង​ជ្រោយ​ខ្សុំ​បឹង​ផ្សោត​ភូមិ​គ្រូ។ល្វាឯម​កៀនស្វាយ​ដីឥដ្ឋ​បន្ទាយដែក​វិហារ​សួរ​ព្រះ​ជ័យ​ក្រគរ​នៅ​រកា​ជួរ​ច្រក​ជ្រោយ​សំបូរ​សំបូរ​សំបុក​ក្រចេះ​កញ្ជ​វ​ខ្ពប​ស្នែង​ព្រៃឈរ​ព្រៃ​ឃៀង​វាលភក់​មហាសៀក​កំ​ប៉ោ​នៅ​ឬ​ស្សី​ស្រុក​វត្ត​ព្រះ​ចតុមុខ​ភ្នំ​ពេក​ដូន​សើ។មេស​បាទី​បា​ដែង​ព្រៃក្តី​ព្រៃ​បាក់​កាំភ្លើង​ព្រះ​ស្ទឹង​ចាស់​ស្តៅ​ថ្អូ​ហៅ​ភ្នំ​ត្រើង​សំពោង​ភ្នំភ្លើង​នៅ​ព្រះ​ត្រពាំង។អញ្ជើញ​អារក្ស​មេស​បាស័ក​បា​សាន​ស្រុក​ទ្រាំង​គុះ​ស្រេ​រៈ​នាងស្វាយ​កោង​បូ​ពាង​ព​ពាស​ថ្មបាំង​នៅ​បន្ទាយមាស។មេស​កំពត​កំពង់សោម​សោត​មេបា​ន់​បាញ់​ឆ្កា​ស់​កោះកំពង់ត្រុំ​កៀន​កំពង់ទ្រាស​បឹង​ប្រួល​ស្វាយមាស​កោះ​ខ្សាច់កណ្តាល។កោះ​ស្នា​កៀន​ឃ្លាំង​ព្រែក​ពាម​ដី​លាំង​មណ្ឌប​ផ្ទះ​វាល​ព្រែក​មាត់​ប្រសា​ស់​ភូមិ​ផ្ទះ​កណ្តាល​ព្រៃញាត​ដី​ច្រាល​ពាម​ព្រែក​បង្កង។នៅ​ជ្រោយចង្វា​ខ្សាច់​ខ្ទរ​រកា​កោង​កោះ​ដំបង​នៅ​កំពង់ចាម​ព្រែក​ពាមជីកង​បឹង​ផ្ទោង​ស្ទឹងត្រង់​កោះ​ខ្សាច់​បី​ពៃ។មេស​ព្រៃ​ឯង​កោះ​ទុង​កោះត្រែង​មាត់ជ្រូក​បាក់ដៃ​ភ្នំ​គ​ជ្ជះ​រោ​នៅ​ពោធិ​ហាន់ជ័យ​កោះ​ទង់​កោះ​រៃ​កោះអណ្តែត​ខ្ញូ​ង។ពី​ជ្រោយ​មេត្រី​ខ្សាច់​ភ្នំ​ដំរី​ព្រែក​ប្រសព្វ​ឆ្លូង​ពាម​ក្តារ​បាត់​ខ្លះ​ព្រៃ​ព្រះ​អណ្តូង​ពាម​ព្រែក​ព្រ​លូវ​ថ្ម​រៀប​ខ្យា​ក់​ត្បា។មេស​ផ្កាយ​ម្រេច​មាន់​ហើយ​រំលេច​នៅ​បឹង​ចំណារ​ពាម​ទេរ​កោះ​ទ្រង់​កំពង់​ក្រូ​ន​ឆ្មារ​តាំងគោក​ចំការលើ​លេច​កោះ​ច្រែង។រអាង​ព្រៃ​បុស​លាវ​ជ្រោយ​ត្រសុស​ទ្រនូល​ថ្នាំង​តែង​ប្រាសាទ​កោះ​ត្នោត​កោះ​ពោត​កោះ​ពែង​កោះ​ខ្សំ​ស្ទឹងត្រែង​ត្រង់​បាក់ក​សុ​ព័រ​កាឡី​នគរ​ស្លាប់​ប្តី​ស្រុក​ស្រី​សន្ធរ​នោ​វាល​ប្រ​សិ​ល​ដើរ​ថស​ចេញ​សោះ​ពាយ​សើ​ង​ព្រះ​លាន។

តេ​ជៈ​យើង​រក​អញ្ជើញ​មូល​រក​សព្វគ្រប់​កុំ​ខាន​ជួបជុំ​ជួយ​ស្តាប់​សារ​ស័ព្ទ​ប្រណិធាន​ជាតិ​ជា​ពេ​ជ្ញ​ញាណ​យើងខ្ញុំ​សច្ចា។ត្បិត​ពាក្យ​អ្នកក្តី​ទាំងពីរ​ស្រដី​ដណ្តើម​ឈ្លោះ​គ្នា​អាង​អួត​ដល់​អ្នកនេះ​ជាក​ជាតិ​ជា​ទិព្វសាក្សី​ថា​ដឹងឮ​ឃើញ​ចាំ។ព្រះ​ច្បាប់​ត្រូវយក​សាក្សី​នេះ​មក​សួរ​តាម​ចំណាំ​ឲ្យ​ទៀត​ប្រាកដ​ដោយ​ស័​ត្ស​ដោយ​ធម្ម​ដឹងឮ​ឃើញ​ចាំ​មែនពិត​ឮ​ទេ។បពិត្រ​ទេ​ព្រ័​ក្ស​ប្រសិនបើ​អ្នក​បន្ទាល់​វៀចវេ​យល់​ត្បិត​ញាតិ​ឯង​ឬ​ក្រែង​ចិត្ត​គេ​ទុច្ចរិត​រិះរេ​ស៊ីសំណូក​គ្នា។ដឹងឮ​ខើ​ញ​ចាំ​តាម​ដោយ​ចំណាំ​ហើយ​ស្តី​រែក​រា​ថា​ពុំ​ដឹងឮ​ឬ​ឃើញ​ខាង​ណា​ឃើញ​ចាំ​ប្រែ​ថា​ពុំ​ឃើញ​ពុំ​ដឹង។សូម​អស់​ទេ​ក្រ័​ក្សមាន​រិ​ទ្ធិ​ស័ក្តិ​ផ្លិ​ច​ផ្លាញ​ឲ្យ​មាំ​ឲ្យ​រងទុក្ខវេទនា​រងកម្ម​ក្នុង​ជាតិ​នេះ​ទ្រាំ​ដល់​បរលោក​នាយ។កាល​ខ្លួន​រស់នៅ​ពីថ្ងៃ​នេះ​ទៅ​សូម​ទេព​ទាំងឡាយ​បំផ្លិចបំផ្លាញ​ឲ្យ​លាញ​ខ្ចាត់ខ្ចាយ​ភ្លើង​ឆេះ​អន្តរាយ​អស់​អន្តរធាន។ព្រាត់​ម្តាយ​ឱ​ពុក​ព្រាត់​ស្រែ​ព្រាត់​ស្រុក​ព្រាត់​ធន​ព្រាត់​ធាន​ចៅ​ព្រាត់​ផៅសន្តានរ​ន្ទៈ​បាត់​ប្រាណ​ក្សិណក្ស័យ​បង់​បាត់។ព្រាត់កូន​ប្រពន្ធ​ផ្លស់​ខូច​ស័ក្តិ​បុណ្យ​វិនាស​ខ្ចាត់ខ្ចាយ​ត្រូវ​នឹង​សហ័ស​នៃ​ព្រះមហាក្សត្រ​ដើរ​គោក​ឲ្យ​សត្វ​សាហាវ​ហិង្សា។ដល់​ជាន់​ចឹក​ព្រេច​ឲ្យ​ល្អិតល្អោច​ខ្ទេច​អស់អង្គ​រូបា​ទោះ​ដើរ​ដោយ​ទូក​ឲ្យ​ក្លី​កដោយ​មហា​ព្យុះសង្ឃរា​លិចលង់​អន្តរាយ។ទោះបី​ស្លាប់ទៅ​ឲ្យ​ទៅ​កើត​នៅ​នា​ន​រត​នាយរង​កម្ម​នៅ​នា​ចតុរាបាយ​ក្នុង​ជ្រាំ​ជ្រៅ​ឆ្ងាយ​រូប​រង​វេទនា។ទោះបី​ដោះ​ពី​នរក​នោះ​ទៅ​កើត​ជាតិ​ណា​កុំ​ឲ្យ​ប្រទះ​នឹង​ព្រះ​ពុទ្ធា​ឲ្យ​កើត​ទៅជា​ប្រេត​សត្វ​ត​រិ​ច្ឆា​ន។ទោះ​មក​កើតជា​មនុស្ស​វិញ​ក្តីណា​ខ្សត់ខ្សោយ​សន្តាន​ជា​ខ្ញុំបំរើ​គេ​ប្រើ​ឥត​ក្សាន្ត​កុំ​ឲ្យ​គេ​មាន​ប្រណី​មេត្តា។មួយសោត​បើ​អ្នកណា​កាច​អប្ប​ល៏​ក្ខ​ណ៍​ពាក្យ​ពុំ​សត្យា​ចិត្តចោរ​ទុច្ចរិត​គប់គិត​ពី​ការ​លន់តួ​ស្មារលា​ពី​ព្រះ​ប្រណិធាន។នេះ​បើ​ទេព្តា​ណា​យក​ស្មារលា​មេត្តា​ប្រោសប្រាណ​ឲ្យ​ទេព​នោះ​ស្រុត​ច្យុត​ចាក​ឋាន​ទៅ​បង្កើត​ប្រាណ​ក្នុង​មហា​អវិចី។ប​ព័​ត្រ​ទេព្តា​បើ​អ្នក​ឯណា​ស្លូតត្រង់​សេចក្តី​សូម​អស់​អារក្ស​ទេ​ព្រ័​ក្ស​ភព​ត្រៃ​ទោះ​មាស​ក្តី​ចំរើនពរ​រ៉ា។ឲ្យ​កប់​សម្បតិ្តសម្បូណ៍​សុ​វ​ត្តិ​អតិរេក​គណនា​ថេរ​ឋិត​យឺតយូរ​បរិបូណ៌​ទីឃាយុ​យីន​ព្រម​ប្រាកដ​កាល​នេះ​ម្តង។លុះ​លែង​ជាតិ​ផល​នាំ​សំដៅ​ដូច​ចិត្ត​បំណង​ឲ្យ​បា​នស​ម្ប​តិ្ត​តុសិត​ឥត​ហ្មង​មានបរ​វារ​ផង​ច្រៀង​រាំ​បំរើ​នី​រស់​ទុក្ខភ័យ​ឧ​ប​ទ្រព្យ​ចង្រៃ​បាប​ពៀរ​អំពើ​អំពី​បុព្វ​ជាតិ​ស្អាងស្អាត​ប្រសើរ​ប្រសិនណាបើ​អ្នកនោះ​ចេតនា។ដូ​ម្តេច​ឲ្យ​បាន​ដូច​ចិត្ត​បំពាន​បំណងប្រាថ្នា​ល​ទោះបី​ចង់បាន​និព្វាន​ក្តីណា​ឲ្យ​បាន​ដូចជា​គំនិត​ប៉ុនប៉ង។

នៅ​ឆ្នាំ១៩៩៣នៅក្នុង​បរមរាជវាំង​នៅមុខ​ស្វេត​ឆ័​ត្រ​ក្នុងខណៈដែល រាជរដ្ឋាភិបាល​ទើបតែ​បង្កើតឡើង​យើង​ក៏​ឃើញ​មាន​សម្បថ​ប្រហាក់ប្រហែល​នឹង ពាក្យពេចន៍​ក្នុង​សិលាចារឹក​ដែរ។

’បពិត្រ​អស់អ្នក​តា​អា​រុក្ខ​អា​រ័ក្ស​លោកតា​ក្រហម​ក​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​អ្នកតា​ឃ្លាំងមឿង​អ្នកតា​ដំបង​ដែក​អ្នកតា​ដំបងគ្រញូង​លោកយាយ​ទេព​ព្រះអង្គ​វិហារ​សួគ៌​ព្រះអង្គ​វត្ត​គោក​ស្លែង​ជាដើម​សូម​យាង​អញ្ជើញ​មក​ធ្វើជា​អធិបតី​ចំពោះ​ពិធី​សម្បថ​នេះ​ដ្បិត​យើងខ្ញុំ​បាន​ចូលខ្លួន​សុំ​ធ្វើ​សម្បថ​សច្ចាប្រណិធាន​ដើម្បី​បំពេញការងារ​និង​អនុវត្ត​ត្រឹមត្រូវ​សូម​អស់លោក​អា​រុក្ខ​អា​រ័ក្ស​អ្នកតា​និង​បារមី​សក្តិ​សិទ្ធិ​ទាំងអស់”បំផ្លាញ យើងខ្ញុំ​ទាំងអស់គ្នា​ឲ្យ​វិនាស​ឲ្យ​ស្លាប់​តៃហោង​យ៉ាង​វេទនា​ដោយ​ត្រូវ គ្រាប់កាំភ្លើង​ឲ្យ​រន្ទះបាញ់​ឲ្យ​ពស់​ចឹ​ង​ខ្លាខាំ​ស៊ី​ឲ្យ​ញាតិ​ព្រាត់ប្រាស់ ឪពុកម្តាយ​ឲ្យ​ក្រ​រហេមរហាម​រងទុក្ខវេទនា​អស់៥០០ជាតិ” តែបើ​ពួកគេ​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​គន្លង​ច្បាប់​យកចិត្តទុកដាក់ ប្រឹងប្រែង​អភិវឌ្ឍន៍​ការងារ​ដោយ​ទៀងត្រង់​អស់ពី​ចិត្ត​អស់ពី​ថ្លើម​សូម​អស់ ទេវតា​អា​រុក្ខ​អា​រ័ក្ស​យាយ​ទេព​និង​បារមី​សក្តិ​សិទ្ធិ​ព្រម​ជួយ​ឲ្យ​យើងខ្ញុំ មាន​អាយុ​វែង​មាន​សេចក្តីសុខ​មាន​សុខ​ភាពល្អ​មានទ្រព្យ​សម្បត្តិ​សម្បូរហូរហៀ ទៅ​អនាគតជាតិ” ។

’ក្នុងពេល​ប្រតិ​ប្រ​ត្តិ​ការ​តាម​មុខតំណែង​ខ្លួន​និង​ក្នុង​ការបំពេញ​បេសកម្ម​ដែល​ប្រជារាស្ត្រ​កម្ពុជា​បានប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើងខ្ញុំគ្រប់ៗរូប​ទូលព្រះបង្គំ​យើងខ្ញុំ​សូម​ប្តេជ្ញា​គោរព​តាម​រដ្ឋធម្មនុញ្ញ​បំរើ​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន​ទាំង​ក្នុង​អនាគត​នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ​ប្រជាជាតិ​និង​មាតុភូមិ​កម្ពុជា។ទូលព្រះបង្គំ​យើងខ្ញុំ​សូម​សច្ចា​ថា​មិន​កេង​ប្រ​វ័​ញ្ចា​នូវ​ផលប្រយោជន​ជាតិ​សម្រាប់​ផ្ទាល់ខ្លួន​ឬ​សម្រាប់​គ្រួសារ​ឬ​សម្រាប់​បក្សពួក​ឬ​សម្រាប់​ភាគីរៀងៗខ្លួន​ឡើយ។

ទូលព្រះបង្គំ​យើងខ្ញុំ​សូម​ប្តេជ្ញា​ប្តូរផ្តាច់​ហ៊ាន​បូជាជីវិត​ដើម្បី​ការពារ​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន​ទាំង​ក្នុង​អនាគត​នូវ: ឯករាជភាព​ទាំងស្រុង​នៃ​មាតុភូមិ​កម្ពុជា, អធិបតេយ្យភាព​ជាតិ​ពេញ​បរិបូរ​ណ៌, បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់​នៅក្នុង​ព្រំដែន​ដីគោក​និង​ព្រំដែន​សមុទ្រ​ដែល​កម្ពុជា​ធ្លាប់មាន​ក្នុង​ជំនាន់​ឆ្នាំ១៩៦៣ដល់១៩៦៩ឯកភាព​ជាតិ​ហើយ​មិន​អនុញ្ញាត​ឲ្យ​មានការ​បែងចែក​ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ។

ទូលព្រះបង្គំ​យើងខ្ញុំ​សូម​ប្តេជ្ញា​រក្សាទុក​ជានិច្ច​ទាំង​បច្ចុប្បន្ន​ទាំង​ក្នុង​អនាគត​នូវ​អ​ព្យា​ក្រឹត្យ​ភាព​និង​ភាពមិន​ចូលបក្ស​ស​ម្ព័​ទ្ធ​សម្រាប់​កម្ពុជា​ហើយ​មិន​អនុញ្ញាត​ជាដាច់ខាត​ឲ្យ​ជន​ណាក៏ដោយ​ដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា​ឬ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ​និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ។ទូលព្រះបង្គំ​យើងខ្ញុំ​មិន​បម្រើ​ជាដាច់ខាត​នូវ​ប្រយោជន៍​បរទេស​ហើយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ​ប្រជាជាតិ​និង​មាតុភូមិ​កម្ពុជា​ឡើយ។

ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ​និង​អន្តរជាតិ​ទូលព្រះបង្គំ​យើងខ្ញុំ​នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើ​ហឹ​ង្សា​គ្រប់បែបយ៉ាង។ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ​ប្រឆាំងនឹង​ការរំលោភ​ឈ្លានពាន​មកពី​ខាងក្រៅ​ដើម្បី​ការពារ​មាតុភូមិ​ខ្លួន។

ទូលព្រះបង្គំ​យើងខ្ញុំ​សូម​ប្តេជ្ញា​គោរព​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន​ទាំង​ក្នុង​អនាគត​នូវ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរីនិយម​ដែលមាន​របប​សភា​និង​ពហុបក្ស​ព្រមទាំង​មានការ​គោរព​យ៉ា​ម៉ឺន​ម៉ាត់​ចំពោះ​សិទ្ធិមនុស្ស​ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​ជា​សាកល​ស្តីអំពី​សិទ្ធិមនុស្ស។

ទូលព្រះបង្គំ​យើងខ្ញុំ​សូម​ប្តេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង​ប្រឆាំង​អយុត្តិធម៌​សង្គម​ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ​ដើម្បី​ឯកភាព​ដើម្បី​សន្តិភាព​សង្គម​និង​សន្តិភាព​ជាតិ​ដើម្បី​ភាពសម្បូរ​សប្បាយ​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ជាទីគោរព​សក្តា​រៈ​និង​ជាទី​ស្នេហា​នៃ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់រូប” ។

ជារួម​ឆ្លងកាត់​ការពិនិត្យ​ខ្លឹមសារ​នៃ​ពាក្យសម្បថ​ទាំងនោះ​យើង​អាច និយាយបានថា​ការស្បថ​បែបនេះ​គឺជា​ប្រពៃណី​នា​សម័យអង្គរ​ហើយ​ដែលមាន​លក្ខណៈ ប្រជាប្រិយ​ជាស​កល​ព្រោះថា​ត្រូវបាន​អនុវត្ត​ឡើង​នៅ​សម័យអង្គរ​ក្នុង​រាជ​របស់ ព្រះបាទ​សុរិយា​វរ្ម័នទី១ក្នុងខណៈដែល​មាតុភូមិ​ត្រូវបាន​រង្គោះរង្គើ​ដោយ ជនជាតិ​មន​ដែល​កំពុង​ពង្រីក​អំណាច​របស់ខ្លួន​លើទឹក​ដី​នៃ​ព្រះរាជណាចក្រ ខ្មែរ​ក្នុង​តំបន់​អាង​ទន្លេ​មេ​ណា​ម​អតីត​ទឹកដី​នៃ​នគរ​ភ្នំ។

ម្យ៉ាងវិញទៀត​គោលដៅ​របស់​ពាក្យសម្បថ​ទាំងនោះ​ដែល​ប្រារព្ធ​ឡើងជា​ពិសេស នៅពេលដែល​មន្ត្រីរាជកា​រ​ដែល​ត្រូវ​កាន់​ការងារ​ថ្មី​ក្នុង​រាជរដ្ឋាភិបាល​គឺ ការអប់រំ​ឬ​ការ​ដាស់តឿន​ឲ្យ​ពួកគេ​ស្មោះត្រង់​នឹង​ប្រជាជន​និង​ជាតិ​របស់ ខ្លួនឯង។ពោលគឺ​ត្រូវ​ប្រកប​កិច្ចការ​ឲ្យ​ស្អាតស្អំ​ត្រឹមត្រូវ​ល្អ បរិសុទ្ធ​ឬក៏​កាត់សេចក្តី​ដោយ​ទៀងត្រង់​ឥត​វៀចវេរ​សុច​រិ​ច្ច។

 វិស័យ​សីលធម៌​ដែលជា​មុំ​នៃ​ស្ថេរភាព​និង​វឌ្ឍនភាព​ត្រូវបាន​គូសបញ្ជាក់​តាមរយៈ កម្រង​ពាក្យសម្បថ​ទាំងនោះ។ប្រជាជន​ខ្មែរ​គ្រប់លំដាប់​ថ្នាក់ ក្នុងសង្គម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ប្រសិនជា​មន្ត្រី​មិន​ស្អាតស្អំ​ហើយ ប្រព្រឹត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ពាក្យសម្បថ​ដែល​ខ្លួន​បាន​អាន​ឬ​ដឹងឮ​ដោយ ប្រការ​ណាមួយ​ផលវិបាក​ឬ​អំពើអាក្រក់​មិន​ត្រឹមតែ​ធ្លាក់​លើ​ខ្លួន​តែប៉ុណ្ណោះ ទេ​ក៏ប៉ុន្តែ​លើ​ប្រពន្ធ​កូន​គ្រួសារ​ផងដែរ។សរុបមក​ហេតុផល​ដ៏​សំខាន់​របស់ ពាក្យសម្បថ​នេះ​គឺ​ការ​រំលឹក​នូវ​តួនាទី​របស់​សព្វ​នាម៉ឺន​មន្ត្រី​ខ្មែរ​ដែល បាន​ប្រារព្ធ​ពាក្យសម្បថ​ខាងលើនេះ​នៅពេលដែល​ចូលកាន់​ដំណែង​ថ្មី  ឬក៏​ការសម្តែង​នូវ​ភក្តីភាព​ចំពោះ​ប្រមុខ​ដឹកនាំ​ក្នុង​គ្រាអាសន្ន​ដែល ប្រទេសជាតិ​ជួប​ភាពវឹកវរ​ណាមួយ​ជាយថាហេតុ៕

ដោយ បណ្ឌិត មី​សែ​ល ត្រា​ណេ
ដកស្រង់​ចេញពី www.khemaravidya.com


Tag:
 ខេ​មរ​វិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com