ពីនេះ ពីនោះ
តើ​ពាក្យ «សម្រិត, ស​ម្រឹត, សំរិត, សំ​រឹត» មួយណា​ត្រូវ?
16, Oct 2015 , 12:12 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន មិនបាន​ដឹងថា​ពាក្យ​ទាំង៤ខាងលើនេះ មួយណា​ត្រឹមត្រូវ​ឲ្យ​ពិតប្រាកដ​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«សម្រិត» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ស្អាត, ឲ្យ​បរិសុទ្ធ, សិតទឹក​ឬ​ផាត់​ទឹក​សម្រេង​មិន​ឲ្យ​ដោយ​កករ​ជាដើម។ ឧទាហរណ៍៖ សម្រិតទឹក, សម្រិតសម្រាំង គឺ​ផ្ចិតផ្ចង់​ឲ្យ​ស្អាត។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com