ពីនេះ ពីនោះ
វត្ដ សមាធិ ជា​ជម្រក​ដ៏​កក់ក្តៅ​របស់​ក្មេង​កំព្រា និង​ព្រះសង្ឃ​តូច
18, Oct 2015 , 7:40 pm        
រូបភាព
ដោយ:
នៅក្នុង​វត្ត​សមាធិ  ភូមិ​ត្រ​ពាំ​គង់ ឃុំ​សំពោង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ស្ថិតនៅតាម​ជាប់​ផ្លូវជាតិ​លេខ៦ ចន្លោះ​ព្រំប្រទល់​ខេត្តកំពង់ចាម​និង​ខេត្តកំពង់ធំ។ ហើយ​នេះ​គឺជា​ទិដ្ឋភាព​ព្រះសង្ឃតូចៗ មួយចំនួន​កំពុងតែ​មានការ​មមាញឹក​ជាមួយ​ការធ្វើ​ពលកម្ម វាយ​បំបែក​ថ្ម​នៅក្នុង​ស្រះ​ដើម្បី​យក​ដុំថ្ម មក​ធ្វើ​អ្វី​ម្យ៉ាង ក៏ដូចជា​ស្តា​ស្រះ​នៅក្នុង​វត្ត​ដើម្បី​ទុក​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់ និង​ចិញ្ចឹម​ត្រី ។ខណៈពេលដែល​ព្រះសង្ឃ​ខ្លះ​កំពង់​សមាទាន​សិល្ប៍  ខ្លះ​ប្រោស​ព្រំ​ធម៌​ដល់​ពុទ្ធបរិស័ទ ក្នុង​កំឡុង​ថ្ងៃបុណ្យ​ភ្ជំបិណ្ឌ។


 
វត្ត​នេះ​មាន​សភាព​ស្ងប់​ស្អាត ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ និង​ដើមឈើ​ល្អ រួមជាមួយ​ស្រះ​ត្រី​ដែលមាន​ត្រី​រាប់សិប​ក្បាល។ នៅក្នុង​វត្ត​នេះ​មាន​រក្សាទុក​នៅ​វង់ភ្លេង​ពិណពាទ្យ​សម្រាប់​ប្រគុំ​ក្នុង​ពិធីផ្សេង។ ចំនុច​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ព្រះចៅអធិកា​វត្ត​បាន​ចិញ្ចឹម ក្មេង​កំព្រារ​ក្រីក្រ​យ៉ាងច្រើន។បច្ចុប្បន្ន​ក្មេង​កំព្រា​មួយចំនួន​គឺជា​ព្រះសង្ឃ​តូច( កូនលោក ) ហើយ​មួយចំនួនទៀត​គឺជា​កូនសិស្សលោក ដែល​ពឹង​អាស្រ័យ​ទីវ​ត្ត​អារាម​ជា​ជម្រក​ស្នាក់នៅ។   បើទោះបីជា​សព្វថ្ងៃ​ចំនួន​ព្រះសង្ឃ​តាម​វត្តនីមួយៗនៅតាម​ជនបទ​មានការ​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​វត្ត​នេះ​មាន​ព្រះសង្ឃ​យ៉ាងច្រើន អ្វីដែល​រឹតតែ​ចាប់អារម្មណ៍​គឺ​ព្រះសង្ឃក្មេងៗមាន​អាយុ ៥ ឬ ៦ ព្រះវស្សា​យ៉ាងច្រើន ។

សូមទស្សនារូបភាពក្មេងកំព្រា និងសកម្មភាពព្រះសង្ឃតូចមួយចំនួនដូចតទៅ៖
  










 

© រក្សាសិទ្ធិដោយ thmeythmey.com