ជាតិ
បាតុករ​ចាប់ផ្តើម​គប់​ដុំថ្ម និង​ដប​ទឹក​សុទ្ធ​ចូល​ផ្ទះ​លោក កឹម សុខា
26, Oct 2015 , 1:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បាតុកម្ម​ដែលមាន​មនុស្ស​ចូលរួម​រាប់រយ​ពាន់​នាក់​មកពី​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​បានមក​ដល់​មុខ​គេហដ្ឋាន​លោក កឹម សុខា ហើយ​នៅវេលា​ម៉ោងជាង​១២​ថ្ងៃ​ត្រង់នេះ​។ ក្រុមបាតុករ​បាន​ចោទ​អនុប្រធាន​ទីមួយ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​មនុស្ស​ចូលចិត្ត​បង្កបញ្ហា និង​ញុះញង់​ឲ្យ​ស្អប់​រដ្ឋាភិបាល​។



​ក្រុមបាតុករ​ជាច្រើន​រយ​នាក់​បានធ្វើ​ដំណើរ​មកដល់​មុខ​គេហដ្ឋាន​របស់លោក កឹម សុខា នៅក្នុង​តំបន់​ទួលគោក​រួចហើយ​នៅវេលា​ថ្ងៃ​ត្រង់នេះ​។ បាតុករ​ផ្សេងទៀត​បានធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​មកកាន់​ផ្ទះ​លោក កឹម សុខា​។ ពួកគេ​ស្រែកថា លោក កឹម សុខា ជា​អ្នក​សន្យា​ខ្ស​ល់ និង​ជា​មេ​«​បោកប្រាស់​»​។ មិន​ត្រឹមតែ​ស្រែក​ទេ តែ​គេ​សង្កេតឃើញថា បាតុករ​មួយចំនួន​បានចាប់ផ្តើម​គប់​ដុំថ្ម និង​ដប​ទឹក​សុទ្ធ​ចូល​គេហដ្ឋាន​របស់លោក កឹម សុខា​។ រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹងថា តើ​លោក កឹម សុខា នៅទីណា​នោះទេ​៕ 


Tag:
 បាតុកម្ម​ប្រឆាំង-លោក កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com