កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ត្រូវ FA ចោទប្រកាន់ថា​ប្រើ​ឥរិយាបទ​មិន​សមរម្យ​អំឡុងពេល​ប្រកួត​
27, Oct 2015 , 12:18 pm        
រូបភាព
 លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​(FA) ចោទប្រកាន់ថា​បាន​ប្រើប្រាស់​ភាសារ និង​អាកប្បកិរិយា​មិន​សមរម្យ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម West Ham United ២-១ ក្នុង​ក្របខណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​



Mourinho អាច​ប្រឈម​នឹង​ការពិន័យ​៥​ប្រកួត និង​ទឹកប្រាក់​២៥០០០​ផោន​(​ជិត​៣៩០០០​ដុល្លារ​អាមេរិក​) បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រួប​នេះ​ត្រូវ FA រកឃើញថា​បាន​ប្រើ​ឥរិយាបទ​មិន​សមរម្យ ដាក់​អាជ្ញាកណ្តាល​លោក Jon Moss នាពេល​ប្រកួត និង​នៅពេល​សម្រាក​១៥​នាទី​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​មុន​ចូល​តង់​ទី​២​នា​ទឹកដី Upton Park សប្តាហ៍​មុន​។ 
​សូមបញ្ជាក់​បន្តិច​ថា សម្រាប់​១០​ប្រកួត របស់ Chelsea គឺ​រក​បានតែ​១១​ពិន្ទុ​ប៉ុណ្ណោះ​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៥​ក្នុង​តារាង​ក្របខណ្ឌ Premier League តាម​ពីក្រោយ​ក្រុម​នៅ​កំពូល​តារាង Manchester City ១១​ពិ​ន្ទ​។​

Tag:
 EPL
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com