ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ជំនាញ​ស្ត្រី​ខ្មែរ​រស់នៅ​ជុំវិញ​អង្គរ​ត្រូវ​បានបង្ហាញ​​ក្នុង​ពិ​ព័រ​ណ៌ រូប និងសំឡេង
27, Oct 2015 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ នៅ​ខាងជើង​ប្រាសាទបន្ទាយក្តី គឺ​មណ្ឌល​លំនៅដ្ឋាន​ខ្មែរ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រះស្រង់។ ផ្ទះ​ឈើ​បុរាណ​ខ្មែរ​សង់​ផុតពី​ដី​មួយ​ខ្នង ដែលមាន​ដាក់តាំង​រូបថត​នៃ​ប្រភេទ​ផ្ទះ​បុរាណ​ខ្មែរ​ជាច្រើន ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ពិ​ព័រ​ណ៌​ដែលមាន​ឈ្មោះថា រូប និង​សំឡេង។ ប្រធានបទ​ស្នូល​នៃ​ពិ​ព័រ​ណ៌​នេះ គឺ​ផ្តោត​សំខាន់​លើ​សកម្មភាព​ស្ត្រី​ខ្មែរ ក្នុង​អតីតកាល បច្ចុប្បន្ន និង​អនាគត ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់​អង្គរ។ ពិ​ព័រ​ណ៌​នេះ​ត្រូវបាន​រៀបចំឡើង​រួមគ្នា​ដោយ​អង្គការ​យូណេស្កូ និង​អាជ្ញាធរ​ជាតិ​អប្សរា។


គោលបំណង​នៃ​ការរៀប​ចំការ​ពិ​ព័រ​ណ៌ រូប និង​សំឡេង ត្រូវ​រៀបចំ​ធ្វើឡើង​ដើម្បី​បង្វែរ​អារម្មណ៍​ភ្ញៀវទេសចរ​មិន​ឲ្យ​ផ្តោតទៅលើ​តែ​ប្រាសាទ​មួយ​មុខ​នោះទេ។ អាជ្ញាធរ​អប្សរា និង​យូណេស្កូ ចប់​ប្រាប់​ទេសចរ​ថា ប្រាសាទខ្មែរ​បុរាណ​ទាំងនេះ ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ជីវិត​របស់​ប្រជាជន ដែល​កំពុង​ប្រតិបត្តិ​ជំនឿ និង​ថែរក្សា​ការពារ​ប្រាសាទបុរាណ​ទាំងនេះ។
 
ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

Tag:
 Photo Voice
  Siam Reap
  Angkor Wat
© រក្សាសិទ្ធិដោយ thmeythmey.com