ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា តាមទៅសួរសុខទុក្ខសហការីរបស់ខ្លួនដល់​ប្រទេសថៃ
27, Oct 2015 , 11:02 pm        
រូបភាព
ដោយ: ថ្មីៗ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញដំណើរទៅក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីសួរសុខទុក្ខអ្នកតំណាងរាស្ត្រ របស់ ខ្លួនពីរនាក់ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ដែលកំពុងសម្រាកព្យាបាលនៅទីនោះ ក្រោយរងការវាយដំពីមនុស្សមួយក្រុមនៅក្រៅរដ្ឋសភា កាលពីថ្ងៃម្សិលមិញ។



លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «នៅល្ងាចថ្ងៃអង្គារទី ២៧ ខែ តុលា ឆ្នាំ ២០១៥នេះ ខ្ញុំដឹកនាំគណៈប្រតិភូ តំណាងរាស្ត្រ គណបក្ស សង្គ្រោះ ជាតិ រួម មាន លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ និង សហការីមួយចំនួនទៀត ទៅសួរសុខទុក្ខតំណាងរាស្ដ្រ លោក ញ៉យ ចំរើន និងលោក គង់ សុភា ដែលរងរបួសជាទម្ងន់ ដោយរង ការវាយដំយ៉ាងសាហាវឃោឃៅពីសំណាក់បាតុករ ជាជនពាលក្នុងក្បួនបាតុកម្មហិង្សានៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលានេះ»។

លោកបានបន្ថែមថា អ្នកតំណាងរាស្ត្ររងគ្រោះទាំងពីររូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យប្រទេសថៃនោះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលលោក មានការ ព្រួយ បារម្ភ យ៉ាងខ្លាំង។

បើតាមយោងលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា មានអាការធ្ងន់ធ្ងរដែលត្រូវការ សម្រេច ភ្លាមៗទាក់ទងនឹង ស្ថានភាព របួស ៕


Tag:
 ញ៉យ ចំរើន
  គង់ សភា
© រក្សាសិទ្ធិដោយ thmeythmey.com