ជាតិ
​​​ន​យោ​បាយ​ជាតិ​
នៅទី​បំផុតទៅ​លោក កឹម សុខា ត្រូវ​បាន​សមាជិក​រដ្ឋសភា​CPPសម្រេចដក​ពីតំណែង​
30, Oct 2015 , 9:11 am        
រូបភាព
ដោយ: ថ្មីៗ
ដូ​ច​ការ​ទាម​ទារ​របស់​ក្រុម​បាតុ​ករកាល​ពី​ដើម​សប្តាហ៍​កន្លងទៅ នៅព្រឹក​នេះ រដ្ឋសភា​ បានបោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពីតំណែង​អនុ​ប្រធាន​ទី ១ នៃ​រដ្ឋសភា​ហើយ​ ដោយសំឡេង​ឯកច្ឆ័ន្ទ​ ៦៨ លើ ៦៨ ។ កូរ៉ុមសមាជិកសភាចូលរួម​កិច្ចប្រជុំរដ្ឋសភានៅព្រឹកនេះ មានតែ ៦៨ រូប​តែប៉ុណ្ណោះ​ ពោល​គឺ​មិនមាន​វត្ត​មាន​តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ឡើយ​។



ប្រធាន​រដ្ឋសភា លោក ហេង សំរិន បានថ្លែងថា ការបោះឆ្នោត​ដក​តំណែង​អនុ​ប្រធាន​នៃរដ្ឋ​សភា​ ធ្វើ​ឡើង​ដោយ​សំឡេងតែ​ ៥០ ភារយ​បូក​ ១ នៃ​សមាជិក​រដ្ឋស​ភាទាំងមូល​។ ការបោះឆ្នោត​ទម្លាក់​លោក កឹម សុខា ធ្វើឡើងជាសម្ងាត់ ពោលគឺបោះឆ្នោតគាំទ្រ ឬមិនគាំទ្រ ឬក៏អនុប្បវាទ​ ដាក់ចូល​នៅ​ក្នុង​ហិប។

លោក ហេង សំរិន បានប្រកាស​បញ្ចប់​តំណែង​លោក កឹម សុខា ចាប់ពីថ្ងៃ​សុក្រ​នេះ​តទៅ។

© រក្សាសិទ្ធិដោយ thmeythmey.com