ជាតិ
ក្រសួងការបរទេស​កោះ​ប្រជុំ​ទូត​ទាំងអស់​នៅ​កម្ពុជា​រសៀល​ថ្ងៃ​សុក្រ​នេះ​
30, Oct 2015 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​នៅថ្ងៃនេះ អំពី​ការបើក​កិច្ចប្រជុំ​រវាង​ក្រសួងការបរទេស​ខ្មែរ ជាមួយនឹង​ស្ថាន​បេសកកម្ម​ទូត​បរទេស​នៅ​កម្ពុជា​ទាំងអស់​នៅ​រសៀល​ថ្ងៃ​សុក្រ​ម៉ោង​៣​នេះ​។​



​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ដើម្បី សួរ​បញ្ជាក់​អំពី​ប្រធានបទ​នៃ​ការជួបជុំ​ជាមួយ​អ្នកការទូត​ទាំងអស់​នៅ​កម្ពុជា​ឡើយ​។ ប៉ុន្តែ​គេ​សង្ស័យថា ក្រសួងការបរទេស​ក​ម្ពុ​ជា​នឹង​ពន្យល់​អំពី​ការដកតំណែង​លោក កឹម សុខា ពី​តួនាទី​អនុប្រធាន​ទីមួយ​រដ្ឋសភា​។​


Tag:
 ក្រសួងការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com