ព័ត៍មានសុខភាព
សុខភាព៖ ជួយ​ខ្លួនឯង អាច​ប៉ះពាល់​ដល់ “​ការ​មក​រដូវ​ទេ​”?
23, Jul 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទេ​! ការជួយ​ខ្លួនឯង នឹងមិន​រំខាន​ដល់​ការ​មក​រដូវ ឬ​ការ​មាន​ផ្ទៃពោះ​នោះទេ​។​


 
​មនុស្ស​ជាច្រើន ធ្លាប់បាន​លឺ​ហើយ អំពី​រឿង​មិន​ពិត​ដែលថា ការជួយ​ខ្លួនឯង​នោះ អាច​បណ្តាល​ឲ្យ​មាន​ជា​ជំងឺ រំខាន​ដល់​ការលូតលាស់ បណ្តាល​ឲ្យ​មាន​បញ្ហា​ស្មារតី នាំ​ឲ្យ​ងងឹតភ្នែក ឬ​មិនអាច​មានកូន​បាន​នោះ​។ ប៉ុន្តែ រឿង​ទាំងនោះ គឺ​មិន​ពិត​នោះទេ​។​
 
​ជារឿយៗ ការជួយ​ខ្លួនឯង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រធានបទ​ឯកជន​មួយ ហើយ​មនុស្ស​មួយចំនួន មាន​អារម្មណ៍​ខ្មាស់អៀន ដើម្បី​និយាយ​អំពី​វា​។ ហើយ​នៅពេលដែល​មនុស្ស រឹតតែ​ខ្មាស​ខ្លាំង​ក្នុង​ការនិយាយ ឬ​សួរ​អំពី​រឿងនេះ ពួកគេ​អាច​លឺ និង​ជឿ នូវ​អ្វីដែល​មិន​ត្រឹមត្រូវ​។​
 
​ប្រសិនបើ​អ្នក​បារម្ភ ឬ​មាន​សំណួរ អំពី​ការជួយ​ខ្លួនឯង​នោះ សូម​ទៅ​ជួបនឹង​គ្រូពេទ្យ ដើម្បី​ពិភាក្សា​អំពី​រឿងនេះ​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com