ជាតិ
រូបត្លុក
ក្នុង​ជីវិត​, តើ​ត្រូវ​រៀន​យក​សញ្ញាបត្រ​ឲ្យ​ច្រើន និង​ខ្ពស់ ឬ​ត្រូវ​រៀន​អនុវត្ត​ជំនាញ​ឲ្យ​ប៉ិនប្រសប់​?
04, Nov 2015 , 10:11 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ និស្សិត​ខ្លះ ប្រាថ្នា​ចង់​រៀន​ឲ្យ​មាន​សញ្ញាបត្រ​ច្រើន និង​ឲ្យ​ខ្ពស់ មានន័យថា រៀន​យក​សញ្ញាបត្រ​អនុបណ្ឌិត និង​បណ្ឌិត​ឲ្យ​បាន​ច្រើន​។ ពេលខ្លះ ពួកគេ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុង​ជីវិត​ដើម្បី​តែ​សិក្សា​យក​ទ្រឹស្តី​ប៉ុណ្ណោះ​។ និស្សិត​ខ្លះ ទៀត ប្រាថ្នា​ចង់​រៀន​ត្រឹមតែ​សញ្ញាបត្រ​បរិញ្ញាបត្រ​ប៉ុណ្ណោះ​។ តែ​ពួកគេ ប្រឹងប្រែង​កែខៃ អនុវត្ត សំលៀង​ចំណេះ​ជំនាញ​ឲ្យ​កាន់តែ​មុត​ល្អ ឲ្យ​កាន់តែ​ប៉ិនប្រសប់​។ និស្សិត​ចុងក្រោយ​នេះ យល់ថា ទ្រឹស្តី​ច្រើនពេក ចាញ់​ការអនុវត្ត​ច្រើន​ទេ​។ តថភាព​ជាក់ស្តែង ធ្លាប់បាន​បង្ហាញ​ជាច្រើន​ហើយ​ថា អ្នកសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​មួយចំនួន​មិនអាច​ជោគជ័យ​ក្នុង​អាជីព​របស់ខ្លួន​ទេ ដោយសារ តែ​ពួកគេ​ចេះតែ​ទ្រឹស្តី តែ​ខ្វះចន្លោះ​ការអនុវត្ត​។ សិក្សា​ត្រឹម​ថ្នាក់​បរិញ្ញាបត្រ តែ​អនុវត្ត​ច្រើន ហើយ​ផ្ចិតផ្ចង់​នឹង​អាជីព ពួកគេ​អាចឈាន​ទៅរក​ភាពជោគជ័យ​ច្រើនជាង​៕



Tag:
 ត្លុក
© រក្សាសិទ្ធិដោយ thmeythmey.com