ពីនេះ ពីនោះ
ជនជាតិភាគតិច​ជ័​ង​នៅ​ចិន បង្ហាញ​អត្តសញ្ញាណ​ជាង​២០០០​ឆ្នាំមុន​ដល់​ភ្ញៀវ​ទេសចរ
08, Nov 2015 , 6:39 pm        
រូបភាព
ដោយ:
​ខេត្ត​ក្វាង​ស៊ី​-​ចិន​៖ ចម្រៀង​ស្រា​ថ្វាយ​ភ្ញៀវ ច្រៀង​ដោយ​យុវតី​ជនជាតិ​ជ័​ង​ព្រមៗ​គ្នា បាន​បន្លឺឡើង​យ៉ាង​ពីរោះ​នៅ​ពីមុខ​ក្លោងទ្វា​រមណីយ​ដ្ឋា​ន​ភ្នំ​ប៉ា​យ៉ា​សា​តា​គូ នៅ​ស្រុក​អ៊ូ​ឈាន ខេត្ត​ក្វាង​ស៊ី​។ នារី​វ័យក្មេង​ជាច្រើន​ដែល​ស្លៀក​សម្លៀកបំពាក់​ពណ៌​ក្រហម​ឆើតឆាយ បាន​លើក​ស្រា​ជូន​ភ្ញៀវ​ដោយ​ទឹកមុខ​ញញឹម និង​បង្ហាញ​កាយវិការ​យ៉ាង​រួសរាយ​រាក់ទាក់​ដល់​ភ្ញៀវ​ទេសចរ ដែល​ឈាន​ជើង​ដល់​តំបន់​រមណីយដ្ឋាន​ខាង​លើ​។ នេះ​ជាការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ​ជាង​២៣​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ពួកគេ​មក​កម្សាន្ត​នៅលើ​ភ្នំ​ប៉ា​យ៉ា​សា​តា​គូ ដែលមាន​ទឹកធ្លាក់​កំពស់​១៣​ជាន់​។



​នៅតាម​ផ្លូវ​ឡើង​ភ្នំ​កំពស់​១២០០​ម៉ែត្រ ដែល​ត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើរជើង នារីៗ​ស្រស់ស្អាត​ជនជាតិភាគតិច​ជ័​ង​ទាំងនេះ​ច្រៀង​ចម្រៀង​ព្រៃភ្នំ​អមដំណើរ និង​នាំ​ផ្លូវ​ភ្ញៀវ​ទេសចរ​ឡើងទៅ​កន្លែង​ទឹកធ្លាក់​ពីមួយ​ជាន់​ទៅមួយ​ជាន់​។ នៅតាម​ជ្រលង​ភ្នំ​ក្បែរ​ទឹកធ្លាក់​មាន​កន្លែង​សម្រាប់​ភ្ញៀវទេសចរស​ម្រាក​ពិសា​តែ​, ស្តាប់​ពិន​បុរាណ​ជនជាតិ​ជ័​ង លាយឡំ​នឹង​សំឡេង​សន្ធឹក​ទឹកធ្លាក់​ពីលើ​ភ្នំ បូកផ្សំ​ជាមួយនឹង​សំឡេង​សត្វ​យំ​។​ល​។ ទាំងនេះហើយ​ដែល​អន្ទង​អារម្មណ៍​ភ្ញៀវទេសច​រឲ្យ​មកលេង​នៅលើ​កំពូលភ្នំ​ដែលមាន​មនុស្ស​រស់នៅ​តាំងពី​ជាង​២០០០​ឆ្នាំមុន ក្នុង​រជ្ជកាល ឈី​ង​។ 

​នៅពេលដែល​ភ្ញៀវ​ទេសចរ​ទៅដល់​កន្លែង​ទឹកធ្លាក់​ពីមួយ​ដំណាក់​ទៅមួយ​ដំណាក់ គេ​ឃើញ​មាន​ក្រុម​របាំ​ឫស្សី​របស់​យុវជន​-​យុវតី​ជនជាតិភាគតិច​ជ័​ង ស្វះស្វែង​កៀងគរ​ភ្ញៀវ​ទេសចរឲ្យ​ចូល​រាំ​-​ច្រៀង​របាំ​ឫ​ស្សី​ជាមួយ​ពួកគេ ដើម្បី​បង្ហាញ​ពី​ការស្វាគមន៍​យ៉ាង​រួសរាយ​រាក់ទាក់ ដែល​ភ្ញៀវ​ទេសចរ​ទាំងនេះ​បាន​មកដល់​កន្លែង​រប​ស់​ពួកគេ​៕

​តទៅ​នេះ សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព ចម្រៀង​ស្រា​ថ្វាយ​ភ្ញៀវ​, ចម្រៀង​ព្រៃភ្នំ​, របាំ​ឫ​ស្សី និង​មាន​ចម្រៀង និង​របាំ​ជាច្រើន​ទៀត នៅលើ​ភ្នំ​ប៉ា​យ៉ា​សា​តា​គូ ដែលជា​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ជ័​ង​របស់​ចិន​បាន​បន្សល់ទុក​នៅក្នុងរ​ជ្ជ​កាល ឈី​ង កាលពី​ជាង​២០០០​ឆ្នាំមុន​មកម្ល៉េះ​៖







































Tag:
 ព័ត៌មាន​រូបភាព​
© រក្សាសិទ្ធិដោយ thmeythmey.com